គិតត្រឹមពេលនេះ ទីក្រុងហូជីមិញទើបមានចំនួនប្រជាជនជាង១២ពាន់នាក់ត្រូវបានចាក់វ៉ាក់សាំងតែប៉ុណ្ណោះ។ (រូបថត៖ VOV) |
លោក អនុរដ្ឋមន្រ្តីបានឲ្យដឹងថែមទៀតថា មិនត្រឹមតែមូលដ្ឋានសុខាភិបាល ប៉ុណ្ណោះទេ ប៉ុន្តែកងកម្លាំងទាំងអស់ ចាប់តាំងពីកងទ័ព សាលារៀន ក៏ដូចជាមន្ទីរពេទ្យ ពីថ្នាក់មជ្ឈឹមដល់ថ្នាក់មូលដ្ឋាននិងគិលានដ្ឋានឃុំ នឹងចូលរួមចាក់ថ្នាំបង្ការ រោគទៀតផង។ លោកអនុរដ្ឋមន្រ្តី Nguyen Truong Son បានមានប្រសាសន៍ថា៖ “អាទិភាពគឺ ទន្ទឹមនឹងមុខសញ្ញានានាដែលបានចែងក្នុងសេចក្ដីសម្រេចចិត្តលេខ ២១នោះ យើងនឹងផ្ដោតសំខាន់ទៅលើការការពារមណ្ឌលឧស្សាហកម្ម ជាពិសេសគឺ កម្លាំងកម្មករចូលរួមផលិតកម្ម ដែលជាកម្លាំងដែលបង្កើតឡើងសម្ភារៈទ្រព្យសម្បត្តិ របស់សង្គម។ ខ្ញុំសង្ឃឹមថា ទីក្រុងនឹងកសាងផែនការក្នុងពេលឆាប់ៗសម្រាប់ការទទួល និងការចាត់វ៉ាក់សាំង”៕

