សេចក្តីថ្លែងការណ៍ Can Tho ប្រមូលផ្ដុំការយល់ឃើញរួមដែលបានឯកភាពដោយគណៈប្រតិភូ បន្ទាប់ពីសម័យពិភាក្សាប្រធានបទចំនួន ៣ នៃវេទិកា រួមមាន "កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនីក្នុងវិស័យកសិកម្មនិរន្តរភាព", "សហគមន៍ហ្វ្រង់កូហ្វូនីជាមួយបញ្ហាសន្តិសុខស្បៀង" និង "ការចែករំលែក បទពិសោធន៍ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ”។
វេទិកាសហប្រតិបត្តិការសភាភាសាបារាំងអនុម័តសេចក្តីថ្លែងការណ៍ Can Tho។ រូបថត៖ qdnd.vn |
តាមនោះ សេចក្តីថ្លែងការណ៍បញ្ជាក់អំពីសារៈសំខាន់នៃវិស័យកសិកម្មក្នុងបណ្តាប្រទេសជាសមាជិកនៃសហភាពសហ្វ្រង់កូហ្វូនី (APF) និងការផ្សារភ្ជាប់របស់ខ្លួនទៅនឹងបញ្ហាប្រឈមជាសកល។ សេចក្តីថ្លែងការណ៍ក៏បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់សភានិងសមាជិកសភាក្នុងការបង្កើតគោលនយោបាយ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិពហុភាគីសម្រាប់ការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាព និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ; ចង្អុលបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងវិស័យកសិកម្មនិងបញ្ហាប្រឈមសកលដូចជា៖ ការប្រែប្រួលអាកាសធាតុ ការរិចរិលប្រព័ន្ធអេកូឡូស៊ី កង្វះធនធាន និងវិសមភាពសង្គម។ ប្រការទាំងនេះតម្រូវឱ្យមានការបង្កើនល្បឿនដំណើរការផ្លាស់ប្តូរទៅកាន់វិស័យកសិកម្មប្រកបដោយនិរន្តរភាព ពង្រឹងសន្តិសុខស្បៀង និងអនុវត្តដំណោះស្រាយឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាបន្ទាន់៕

