អគ្គនាយវិទ្យុសម្លេងវៀតណាម លោក Do Tien Sy ថ្លែងនៅកម្មវិធីជួបសំណេះសំណាលអបអរសាទរខួបលើកទី ៧៩ ទិវាបង្កើតវិទ្យុ។ (រូបថត៖ VOV) |
ថ្លែងមតិក្នុងពិធីនេះ អគ្គនាយវិទ្យុសម្លេងវៀតណាម លោក Do Tien Sy បាន រំលឹកអំពីប្រវត្តិនៃការបង្កើតវិទ្យុសម្លេងវៀតណាម។ កាលពី ៧៩ ឆ្នាំមុន ត្រឹមតែ ៥ ថ្ងៃ ប៉ុណ្ណោះបន្ទាប់ពីលោកប្រធាន
ហូជីមិញអានសេចក្តីប្រកាសឯករាជ្យ ដោយប្រកាស ដល់ប្រជាជាតិទាំងមូល និងពិភពលោកអំពីការបង្កើតនៃសាធារណរដ្ឋប្រជាធិបតេយ្យ វៀតណាមនោះ នៅវេលាម៉ោង ១១ និង ៣០ នាទីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ១៩៤៥ វិទ្យុ សម្លេងវៀតណាមត្រូវបានបង្កើតឡើងជាផ្លូវការជាមួយនឹងការផ្សាយសម្លេងដំបូងជា ភាសាវៀតណាម អង់គ្លេស និងបារាំង។

ក្រោយរយៈពេល៧៩ឆ្នាំនៃការធំដឹងក្ដីនិងការអភិវឌ្ឍ កម្មាភិបាល អ្នកសារព័ត៌ មាន អ្នកបច្ចេកទេស អ្នកនិពន្ធ សិល្បករ និងកម្មករគ្រប់ជំនាន់របស់វិទ្យុសម្លេងវៀត ណាមបានកសាងវិទ្យុដ៏រឹងមាំ ក្លាយជា “សម្លេងនៃទឹកដី” ឯករាជ្យ និងសេរីភាព ព្រមទាំងជាសម្លេងរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ជាមិត្តគួរឲ្យទុកចិត្តរបស់មិត្ត ភក្តិអន្តរជាតិ៕