នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ទទួលស្វាគមន៍ព្រះមហាក្សត្រហ្ស៊កដានី Abdullah II Ibn Al-Hussein។ (រូបថត៖ VOV) |
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងព្រះមហាក្សត្រ Abdullah II Ibn Al-Hussein បានឯកភាពជំរុញខ្លាំងកិច្ចសហប្រតិបត្តិការដោយផ្អែក លើមូលដ្ឋាននៃការពង្រីកសក្តានុពល ប្រៀបខ្លាំង និងតម្រូវការអភិវឌ្ឍន៍របស់ប្រទេស នីមួយៗ រួមទាំងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញរបស់គ្នាទៅវិញទៅ មកផងដែរ។
រូបថត៖ VOV |
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងព្រះមហាក្សត្រ Abdullah II Ibn Al-Hussein ក៏បានពិភាក្សាអំពីវិធានការដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះ បណ្តាល ការជួបប្រាស្រ័យរវាងប្រជាជន ទេសចរណ៍ សុខាភិបាល និងការសុក្រិត ក្របខ័ណ្ឌច្បាប់។ ព្រះមហាក្សត្រហ្ស៊កដានីបានមានប្រសាសន៍ថា ព្រះអង្គនឹងដឹកនាំ ស្ថាប័នពាក់ព័ន្ធឱ្យធ្វើការស្រាវជ្រាវ ហើយនឹងផ្តល់អាហារូបករណ៍ក្នុងពេលឆាប់ៗនេះ ដល់និស្សិតវៀតណាមឱ្យទៅសិក្សាភាសាអារ៉ាប់ តាមការស្នើរបស់លោកនាយក រដ្ឋមន្ត្រីហ្វាម មិញជីញ៕


