ការតាំងពិព័រណ៍ឧស្សាហកម្មស៊ីមីកុងដុកទ័រវៀតណាម ២០២៥ - SEMIExpo។ (រូបថត៖ NIC)

ព្រឹត្តិការណ៍នេះស្ថិតនៅក្នុងក្របខ័ណ្ឌនៃការតាំងពិព័រណ៍ឧស្សាហកម្មស៊ីមីកុងដុកទ័រវៀតណាម ២០២៥ - SEMIExpo ដោយមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (ក្រសួងហិរញ្ញវត្ថុ) និងសមាគមស៊ីមីកុងដុកទ័រសកល (SEMI) សម្របសម្រួលរៀបចំឡើង។

នៅក្នុងសិក្ខាសាលានេះ លោក Vu Quoc Huy នាយកមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) បានបញ្ជាក់ថា វៀតណាមមិនត្រឹមតែឈប់នៅបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងឆ្ពោះទៅការបណ្ដុះនវានុវត្តន៍ អភិវឌ្ឍន៍ធនធានមនុស្សដែលមានគុណភាពខ្ពស់ និងកសាងមជ្ឈមណ្ឌលផលិតកម្មឆ្លាតវៃដែលបង្កប់នូវអត្តសញ្ញាណវៀតណាមទៀតផង៖

“NIC នឹងបន្តអនុវត្តន៍យុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មស៊ីមីកុងដុកទ័ររបស់វៀតណាមដល់ឆ្នាំ ២០៣០ និងតំរង់ទិសដៅដល់ឆ្នាំ២០៥០ ក៏ដូចជាកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់ឧស្សាហកម្មស៊ីមីកុងដុកទ័រដល់ឆ្នាំ ២០៥០ ដែលចេញផ្សាយដោយនាយករដ្ឋមន្ត្រីផងដែរ។ ហើយ NIC ដើរតួនាទីជាស្ពានតភ្ជាប់ដៃគូ អង្គការ អ្នកជំនាញ ធាតុផ្សំនានាក្នុងប្រព័ន្ធអេកូឡូស៊ី និងខ្សែសង្វាក់តម្លៃនៃឧស្សាហកម្មស៊ីមីកុងដុកទ័រសកល ដើម្បីមកបណ្ដាក់ទុន និងតភ្ជាប់អាជីវកម្មក្នុងសកម្មភាពបណ្តុះបណ្តាល និងអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីស៊ីមីកុងដុកទ័រនៅវៀតណាម... នោះគឺជាភារកិច្ចសំខាន់បំផុតរបស់ NIC នាពេលខាងមុខ”។

បច្ចុប្បន្ននេះ វៀតណាមបានចេញផ្សាយបញ្ជីបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងផលិតផលបច្ចេកវិទ្យាយុទ្ធសាស្ត្រ ដែលក្នុងនោះ AI ត្រូវបានចាត់ថ្នាក់ជាអាទិភាពចម្បងរបស់ប្រទេសជាតិ ដែលបញ្ជាក់ពីការសន្យារបស់វៀតណាមក្នុងការប្រែក្លាយ AI ទៅជាកម្លាំងចលករស្នូលសម្រាប់កំណើនបច្ចេកវិទ្យាខ្ពស់៕