នាព្រឹកថ្ងៃទី១៤ កក្កដា ក្រសួងសុខាភិបាលវៀតណាមបានកត់ត្រា ករណីឆ្លង nCoV មួយនាក់ទៀតដែលវិលត្រឡប់មកពីរុស្ស៊ី។ “អ្នកជម្ងឺ ទី៣៧៣” ជាបុរសម្នាក់ មានអាយុ៥៣ឆ្នាំ ដែលវិលត្រឡប់មក វៀតណាមវិញ កាលពីថ្ងៃទី៩ កក្កដា តាមជើងហោះហើរ VN506 ពីរុស្ស៊ី ហើយត្រូវបានជូន ទៅធ្វើ ចត្តាឡីស័គបន្ទាប់ពីចូលមកប្រទេសភ្លាមៗ។ អ្នកជម្ងឺរូបនេះកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យពហុវិជ្ជាខេត្ត Ca Mau។

ដូច្នេះហើយ ចំនួនករណីឆ្លង Covid-19 សរុបនៅវៀតណាមមាន ៣៧៣នាក់ ក្នុងនោះ៣៥២នាក់បានជាសះស្បើយ។ ក្នុងអំឡុងពេល៨៩ថ្ងៃ កន្លងមកវៀតណាមមិនកត់ត្រាករណីឆ្លងជម្ងឺណាមួយក្នុង សហគមន៍នោះឡើយ៕