អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក To Anh Dung (ខាងស្ដាំ) ប្រគល់ជានិមិត្តរូបទឹកប្រាក់ចំនួន៥០ម៉ឺនដុល្លាអាមេរិកជូនឧបនាយករដ្ឋមន្រ្តីឡាវ លោក Kikeo Khaykhamphithoune។ (រូបថត៖ VOV) |
ក្នុងឱកាសនេះដែរ បក្ស រដ្ឋ និងប្រជាជនវៀតណាមបានប្រគល់ជូនបក្ស រដ្ឋនិងប្រជាជនឡាវ ទឹកប្រាក់ចំនួន៥០ម៉ឺនដុល្លាអាមេរិក ហើយរៀបចំជើងហោះហើរបន្ទាន់ ដឹកសម្ភារៈបរិក្ខារពេទ្យ រួមមាន ម៉ាស់សុខាភិបាលចំនួន២លានម៉ាស់ ម៉ាស៊ីនជំនួយដក ដង្ហើម ២០០ គ្រឿងនិងសារធាតុគីមីកំចាត់មេរោគ Chloramine B ១ម៉ឺនគីឡូក្រាម ដើម្បីជួយឡាវឆ្លើយតបនឹងជម្ងឺ កូវីដ ១៩។ ជើងហោះហើរពិសេសពីទីក្រុងហាណូយ នេះ ក៏ដឹកក្រុមអ្នកជំនាញសុខាភិបាលវៀតណាមចំនួន៣៥នាក់ ដែលទៅជួយឧបត្ថម្ភ ឡាវក្នុងការងារបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតដូចជាបង្កើតប្រព័ន្ធធ្វើតេស្តរហ័ស និងបង្កើតមន្ទីរពេទ្យបណ្ដោះអាសន្នផងដែរ៕

