អគ្គលេខាបក្ស លោក តូ ឡឹមនិងប្រធានាធិបតីលោក Rumen Radev ចូលរួមវេទិកាធុរកិច្ចវៀតណាម-ប៊ុលហ្គារី (រូបថត៖ Thong Nhat/TTXVN)

អគ្គលេខាបក្ស លោក តូ ឡឹម និងប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្គារី Rumen Radev អញ្ជើញចូលរួមក្នុងវេទិកានេះ។

នៅក្នុងសុន្ទរកថាបើកវេទិកានេះ លោកប្រធានាធិបតី Rumen Radev បានអះអាងថា ការសម្រេចចិត្តរបស់ភាគីទាំងពីរក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រប៊ុលហ្គារី-វៀតណាម នឹងក្លាយជាមូលដ្ឋានដ៏សំខាន់មួយ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ឲ្យបន្តអភិវឌ្ឍន៍ប្រកបដោយចីរភាពនាពេលអនាគត។ ក្នុងឱកាសនេះ លោកប្រធានាធិបតី Rumen Radev បានសម្តែងចំណាប់អារម្មណ៍របស់លោកចំពោះសមិទ្ធផលដែលវៀតណាមសម្រេចបានក្នុងដំណើរការផ្លាស់ប្តូរថ្មី កសាង និងអភិវឌ្ឍប្រទេស។ លោកប្រធានាធិបតី Rumen Radev បានស្នើឱ្យអាជីវកម្មប៊ុលហ្គារីសហការជាមួយអាជីវកម្មវៀតណាមក្នុងវិស័យ ដូច ជា៖ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កសិកម្មស្អាត ឱសថ អប់រំ ថាមពលកកើតឡើងវិញ...។

អញ្ជើញថ្លែងនៅចំពោះមុខអាជីវកម្មជាង ១០០ អង្គភាពនៃប្រទេសទាំងពីរ អគ្គលេខាបក្សលោក តូ ឡឹមបានអះអាងថា បក្សនិងរដ្ឋវៀតណាមនឹងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរក្នុងកិច្ចសហប្រតិបត្តិការអាជីវកម្ម ដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ។ យោងតាមលោកអគ្គលេខាបក្ស កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មនឹងក្លាយជាសសរស្តម្ភដ៏សំខាន់មួយក្នុងការបង្កើតតម្លៃ ដោយបំពេញតាមដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ។ ក្នុងឱកាសនេះ អគ្គលេខាបក្ស លោក តូ ឡឹម និងប្រធានាធិបតីលោក Rumen Radev បានធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនរវាងប្រទេសទាំងពីរក្នុងវិស័យ៖ ហិរញ្ញវត្ថុ ការអប់រំ បញ្ញាសិប្បនិម្មិត ការរៀនម៉ាស៊ីន វិទ្យាសាស្ត្រកុំព្យូទ័រ បច្ចេកវិទ្យាអវកាស បច្ចេកវិទ្យាព័ត៌មាន និងការផ្លាស់ប្តូរឌីជីថល…៕