លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានប្រគល់ជានិមិត្តរូបជូនឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម លោក ចាយ ណាវុធ នូវជំនួយជាទឹកប្រាក់ចំនួន២០ម៉ឺនដុល្លាអាមេរិក។(រូបថត៖ VNA) |
ក្នុងឱកាសនេះដែរ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung ក៏បានថ្លែងអំណរ គុណដល់ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចំពោះ សហគមន៍ជនវៀតណាមដែលកំពុងរស់នៅ សិក្សារៀនសូត្រនិងធ្វើការនៅកម្ពុជា ព្រមទាំងវាយតម្លៃខ្ពស់ពីការដែលរាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្ដើមចាក់វ៉ាក់សាំង បង្ការកូវីដ ១៩ ជូនក្រុមអង្គទូតនានា ក្នុងនោះមានកម្មាភិបាលនិងបុគ្គលិកនៃស្ថាប័ន តំណាងវៀតណាមប្រចាំកម្ពុជាផងដែរ។
រីឯខ្លួនវិញ លោកឯកអគ្គរាជទូត ចាយ ណាវុធ បានសង្កាត់ធ្ងន់ថា ជំនួយជាទឹក ប្រាក់យ៉ាងទាន់ពេលវេលារបស់វៀតណាម គឺជាការបំពេញបន្ថែមដ៏សំខាន់សម្រាប់ការ ខិតខំប្រឹងប្រែងរបស់កម្ពុជា សំដៅគ្រប់គ្រងការឆ្លងចូលក្នុងសហគមន៍នៃរលក កូវីដ ១៩ នាបច្ចុប្បន្ន៕

