ឧបនាយករដ្ឋមន្ត្រី វៀតណាមលោក Le Thanh Long ប្រធានក្រុមប្រឹក្សាជាតិទទួលបន្ទុកការអភិវឌ្ឍប្រកបដោយចីរភាពបានដឹកនាំកិច្ចប្រជុំលើកដំបូង របស់ក្រុមប្រឹក្សា។ (រូបថត៖ VGP) |
លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យបណ្ដាក្រសួង ស្ថាប័ននានា បន្តធ្វើសេនាធិ ការជូនក្រុមប្រឹក្សាក្នុងការអនុវត្តគោលជំហរ យុទ្ធសាស្ត្រ យន្តការ គោលនយោបាយ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព។ លោកឧបនាយករដ្ឋមន្ត្រីបានឯកភាពថា នៅឆ្នាំ២០២៥ នឹងរៀបចំការត្រួតពិនិត្យពាក់កណ្តាលអាណត្តិអំពីការអនុវត្តផែនការសកម្ម ភាពជាតិ អនុវត្តន៍របៀបវារៈឆ្នាំ២០៣០ របស់វៀតណាមដើម្បីការអភិវឌ្ឍប្រកបដោយ ចីរភាព ព្រមទាំងធ្វើសេនាធិការជូននាយករដ្ឋមន្ត្រីអំពីការរៀបចំសន្និសីទទូទាំង ប្រទេសអំពីការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ៕

