លោកសាស្ត្រាចារ្យ Carl Thayer នៅវិទ្យាស្ថានការពារជាតិអូស្ត្រាលី សាកលវិទ្យាល័យ New South Wales។ (រូបថត៖ VNA) |
យោងតាមលោកសាស្ត្រាចារ្យ Carl Thayer បទល្មើសតាមអ៊ីនធឺណិតបច្ចុប្បន្ន ស្ថិតនៅកំពូលក្នុងបញ្ជីការគំរាមកំហែងដែលប្រទេសនានាត្រូវប្រឈមមុខ មិនត្រឹម តែក្រុម Hacker បែបប្រពៃណីប៉ុណ្ណោះទេ ថែមទាំងត្រូវបានគាំទ្រដោយ AI ទៀតផង។ ដូច្នេះហើយ ការរីករាលដាលនៃបទល្មើសតាមប្រព័ន្ធអ៊ីនធឺណេត កំពុងតែបង្កការខូច ខាតយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច។ ក្នុងបរិបទនោះ លោកសាស្ត្រាចារ្យ Carl Thayer ចាត់ទុកថា កំណើតនៃ "អនុសញ្ញាហាណូយ" មានសារៈសំខាន់ជាពិសេស។ នេះគឺជា អនុសញ្ញាដំបូងគេរបស់អង្គការសហប្រជាជាតិក្នុងរយៈពេល ២០ ឆ្នាំកន្លងមក សំដៅ ដោះស្រាយបញ្ហាឆ្លងដែនមួយ។ លោកសាស្ត្រាចារ្យ Carl Thayer បានធ្វើអត្ថាធិប្បាយ ថា វៀតណាមត្រូវបានជ្រើសរើសជាទីកន្លែងសម្រាប់ពិធីចុះហត្ថលេខាលើអនុសញ្ញា នេះ ដោយសារវៀតណាមតែងតែដើរតួនាទីយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងបទ ល្មើសតាមអ៊ីនធឺណិត។ ទាក់ទងនឹងសន្តិសុខតាមអ៊ីនធឺណិត វៀតណាមមាន សមត្ថភាពសន្តិសុខជាប់ចំណាត់ថ្នាក់ទី ១៧ ក្នុងចំណោមប្រទេសទាំង ១៩៤ លើពិភពលោក។ ដូច្នេះបើតាមលោកសាស្ត្រាចារ្យ Carl Thayer វៀតណាមអាចដើរតួនាទីដឹកនាំក្នុងវិស័យនេះ។ លើសពីនេះ លោកសាស្ត្រាចារ្យ Carl Thayer ក៏បាននិយាយ ផងដែរថា ព្រឹត្តិការណ៍នេះគឺជាលទ្ធផលនៃគោលនយោបាយការទូតពហុភាគី ត្រឹមត្រូវរបស់វៀតណាម ដូច្នេះ វៀតណាមត្រូវឆ្លៀតឱកាសដើម្បីពង្រឹងកិច្ចសហ ប្រតិបត្តិការអន្តរជាតិ និងលើកកំពស់ប្រសិទ្ធភាពឆ្លើយតបនឹងបញ្ហាប្រយុទ្ធប្រឆាំង បទល្មើសតាមអ៊ីនធឺណិត៕

