គិតចាប់តាំងពីវេលាម៉ោង១៣ដល់វេលាម៉ោង១៨ថ្ងៃទី១៣ កក្កដា វៀតណាមបានកត់ត្រាករណីឆ្លង កូវីដ ១៩ ចំនួន៨៥២នាក់បន្ថែមទៀត នាំឲ្យចំនួនករណីឆ្លងកូវីដ ១៩ សរុបក្នុងថ្ងៃឡើងដល់ ២៣០១ នាក់។ ក្នុងនោះ ករណីនាំចូលមានចំនួន៥នាក់ ករណីឆ្លងក្នុងប្រទេសចំនួន២២៩៦នាក់ ដែលបានរកឃើញនៅទីក្រុងហូជីមិញ (១៧៩៧នាក់) បិញយឿង (១៨៦នាក់) ហាណូយ (៨នាក់)។
ក្នុងថ្ងៃដដែល មានអ្នកជម្ងឺកូវីដ ១៩ ចំនួន២២២នាក់ត្រូវបានប្រកាសជាសះស្បើយ នាំឲ្យចំនួនករណីត្រូវបានព្យាបាលជាសះស្បើយសរុបឡើងដល់៩៥៣៣នាក់៕
