ថ្លែងនៅក្នុងសម័យបើកកិច្ចប្រជុំប្រចាំឆ្នាំនៃគណៈប្រតិបត្តិ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានការពារការងាររបស់អង្គការនេះ ក៏ដូចជាកំណែទម្រង់ថ្មីៗ ហើយ អំពាវនាវឱ្យសហរដ្ឋអាមេរិកពិចារណាឡើងវិញលើការសម្រេចចិត្តដកខ្លួន និងធ្វើការសន្ទនាជាមួយ WHO អំពីការផ្លាស់ប្តូរបន្ទាប់។ លោកបានបញ្ជាក់ថា WHO ស្វាគមន៍ការលើកសំណើរគោលគំនិតពីសហរដ្ឋអាមេរិក និងប្រទេសសមាជិកទាំងអស់ ដើម្បីបង្កើនប្រសិទ្ធភាពនៃសកម្មភាពឧបត្ថម្ភប្រជាជនទាំងអស់នៅលើពិភពលោកឲ្យកាន់តែល្អជាង។
អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus ។ រូបថត៖ រ៉យទ័រ |
ការកាត់បន្ថយថវិកានឹងត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ១១ ខែកុម្ភៈ ក្នុងនោះ តំណាងប្រទេស សមាជិកនឹងពិភាក្សាអំពីការផ្តល់មូលនិធិ និងការងាររបស់អង្គការសុខភាពពិ ភពលោកក្នុងដំណាក់កាល ២០២៦-២០២៧ ។ យោងតាមឯកសារដែលបាន ចេញផ្សាយនៅថ្ងៃទី ៣ ខែកុម្ភៈ គណៈប្រតិបត្តិ WHO បានស្នើឱ្យកាត់ បន្ថយថវិកាសម្រាប់កម្មវិធីជាមូលដ្ឋាន ពីកម្រិត ៥,៣ ពាន់លានដុល្លារមកត្រឹម ៤,៩ ពាន់លានដុល្លារ។ នេះជាផ្នែកមួយនៃថវិកាសរុបចំនួន ៧,៥ ពាន់លានដុល្លារសម្រាប់ដំណាក់កាល ២០២៦-២០២៧ រួមទាំងការកំចាត់ជំងឺស្វិតដៃជើង និងឆ្លើយតបទៅនឹងគ្រាអាសន្នផងដែរ៕

