នាយកប្រតិបត្តិកម្មវិធីសុខភាពបន្ទាន់របស់អង្គការសុខ ភាពពិភពលោក (WHO) លោក Mike Ryan។ (រូបថត៖ AFP/VNA) |
WHO ជួបការលំបាកខាងថវិកាក្រោយពីអាមេរិក ដែលជាអ្នកឧបត្ថម្ភទោលធំ បំផុតរបស់អង្គការនេះ ប្រកាសបញ្ឈប់ការផ្ដល់ឧបត្ថម្ភ ហើយដកខ្លួនចេញពី WHO កាលពីឆ្នាំ២០២០ តាមការសម្រេចចិត្តមួយរបស់អតីតប្រធានាធិបតីលោក Donald Trump។ ប៉ុន្តែ នាដើមឆ្នាំនេះ ប្រធានាធិបតីកំពុងកាន់អំណាចលោក Joe Biden បាន បញ្ច្រាសការសម្រេចចិត្តរបស់អ្នកកាន់តំណែងមុន ហើយផ្អាកដំណើរការដកខ្លួនចេញ ពី WHO ព្រមទាំងបញ្ជាក់ថា អាមេរិកនឹងអនុវត្តន៍កាតព្វកិច្ចយ៉ាងពេញលេញចំពោះ WHO ផងដែរ៕

