គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Ta Quang Minh ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាជាតិ។


TTX-សន្និសីទលើកទី៥០របស់មហាសន្និបាតបណ្ដាប្រទេសសមាជិកអង្គការ​កម្មសិទ្ធិបញ្ញាពិភពលោក (WIPO)​បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៩តុលា
​នៅ​ក្រុង Geneva-ស្វីសជាមួយការចូលរួមរបស់គណៈប្រតិភូរាប់ពាន់នាក់មកពី​ប្រទេសសមាជិកចំនួន១៨៥។ គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Ta
Quang Minh ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាជាតិ។ គណៈប្រតិភូវៀតណាម​
បាន​សកម្មចូលរួមនិងថ្លែងមតិអំពីខ្លឹមសារសំខាន់មួយចំនួនរបស់សន្និសីទ។
គណៈ​ប្រតិភូវៀតណាមបានអះអាងថា​ស្វាគមន៍លទ្ធផលនៃការចរចារផ្អែក
លើឯកសារ​ក្នុងក្របខ័ណ្ឌគណៈកម្មាការអន្តររដ្ឋាភិបាលទទួលបន្ទុកអំពី
កម្មសិទ្ធិបញ្ញានិង​ប្រភព Gen បញ្ញាប្រពៃណីនិងវប្បធម៍ប្រជាប្រិយ (IGC) ជា
មួយគោលដៅ​ទទួល​បាន​ឯកសារកត្តិយុតអន្តរជាតិសមស្របសំដៅការពារ
ប្រភព Gen បញ្ញាប្រពៃណី​និង​វប្បធម៍ប្រជាប្រិយ។ ដូច្នេះវៀតណាមគាំទ្រ ការរៀបចំបណ្ដាកិច្ចប្រជុំប្រសិន​បើចាំបាច់ក្នុង​ IGC ដើម្បីសុក្រិដ្ឋបណ្ដាខ្លឹម
សារ នៅខ្វែងគំនិតក៏ដូចជាកោះហៅ​សន្និសីទការទូតដើម្បីអនុម័តពង្រាង
ឯកសារនេះ។

នៅខាងក្រៅសន្និសីទ គណៈប្រតិភូវៀតណាមបានមានការផ្លាស់ប្តូរមួយ​ចំនួនជាមួយបណ្ដាដៃគូរសំខាន់ស្វែងរកឱកាសសហប្រតិបត្តិការទ្វេភាគីរវាង​សមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) និងបណ្ដាដៃគូរតាមរយៈ
រៀបចំ​កិច្ច​ប្រជុំ​អាស៊ាននិងជប៉ុន ស្ថាប័នច្នៃប្រឌិតអឺរុប​(EPO)៕