NewEurope ៖ “វៀតណាមក្នុងឆ្នាំ ២០១៥ - ដៃគូសកម្មដើម្បីសន្តិភាពស្ថិរភាពនិងការសាងសហគមន៍នៅអាស៊ី-អាគ្នេយ៍
 |
ឧបនាយករដ្ឋមន្ត្រី និងជាក្រសួងការបរទេសវៀតណាម លោក Pham Binh Minh (Image: VNA) |
(VOVworld) – ក្នុងច្បាប់ពិសេសអបអរសាទរឆ្នាំថ្មី ២០១៥ កាសែត “NewEurope”
នៅទីក្រុង Brussel បែលហ្ស៊ីកបានចុះផ្សាយអត្ថបទសរសេររបស់ឧបនាយករដ្ឋមន្ត្រី និងជាក្រសួងការបរទេសវៀតណាម លោក Pham Binh Minh ក្រោមប្រធានបទ
“វៀតណាមក្នុងឆ្នាំ ២០១៥ - ដៃគូសកម្មដើម្បីសន្តិភាពស្ថិរភាពនិងកសាងសហគមន៍ នៅអាស៊ី-អាគ្នេយ៍”។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Pham Binh Minh បានឲ្យដឹងថា៖ ក្នុងឆ្នាំ ២០១៥ វៀតណាមគ្រោងនឹងបញ្ចប់
ដំណើការ ចរចារស្តីអំពីកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិក (TPP) នាំបរិមាណសរុបនៃ
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាព (FTA) ឡើង ១២ ដោយមានការចូលរួមរបស់
ប្រទេសចំនួន ៥០ ក្នុងនោះមានប្រទេសជាសមាជិក G20 ចំនួន ១៥ ប្រទេស ផង
ដែរ។ លោក Pham Binh Minh បានអះអាងថា៖ វៀតណាមគឺជាសមាជិកម្ចាស់ការ
សកម្មនិងមានការទទួលខុសត្រូវក្នុងដំណើការអភិវឌ្ឍន៍រួមនៃសមាគមបណ្ដា
ប្រជាជាតិអាស៊ី-អាគ្នេយ៍(អាស៊ាន) ដោយសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃបណ្ដា
យន្តការពហុភាគីក្នុងការដោះស្រាយជំលោះជាពិសេគឺតួនាទីរបស់អាស៊ានក្នុង
ការរក្សាច្បាប់អន្តរជាតិធានាសន្តិសុខស្ថិរភាពដើម្បីគោលដៅអភិវឌ្ឍន៍។ វៀតណាមជឿជាក់ទាំងស្រុងទៅលើការដែលមហាអំណាចនានាដោយឋានៈ
ងាយស្រួលប្រៀបខ្លាំងនិងការជះឥទ្ធិពលគឺជាបណ្ដាប្រទេសដំបូងអនុវត្តការ
អត់ធ្មត់ក្នុងជំលោះ។ ទន្ទឹមនឹងនោះ បណ្ដាប្រទេសទាំងនេះមានមូលដ្ឋានដ៏
គ្រប់គ្រាន់រួមចំណែកក្នុងការកសាងទំនុកទុកចិត្តឆ្ពោះទៅដោះស្រាយជំលោះ
ដោយសន្តិវិធីក្នុងតំបន់។ ស្តីអំពីទំនាក់ទំនងវៀតណាម-EU ឧបនាយករដ្ឋមន្ត្រី
Pham Binh Minh បានអះអាងថា៖ EU គឺជាដៃគូសហប្រតិបត្តិការសំខាន់លើគ្រប់
វិស័យមួយដែលបានជួយឧបត្ថម្ភដំណើការកំណែទម្រង់របស់វៀតណាម។ វៀតណាមនិងបណ្ដាប្រទេសអាស៊ានមានគោលបំណងថា៖ អឺរ៉ុបចូលរួមសកម្ម
ថែមទៀតក្នុងការស្វែងរកវិធានការសហប្រតិបត្តិការសន្តិភាពស្ថិរភាពនិងភាព
សម្បូររុងរឿងក្នុងតំបន់អាស៊ី-អាគ្នេយ៍៕