កិច្ចខិតខំប្រឹងប្រែងចរចានឹងនាំមកនូវកិច្ចព្រមព្រៀងដោយយុត្តិធម៌សម្រាប់វៀតណាម និងអាមេរិក
(VOVWORLD) - នេះជាការបញ្ជាក់របស់លោក Adam Sitkoff នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មអាមេរិក (AmCham) នៅទីក្រុងហាណូយ ក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី ៣ ខែមេសា។
សន្និសីទសារព័ត៌មានបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី ២ ខែមេសា (ម៉ោងក្នុងស្រុក) បានប្រកាសអត្រាពន្ធទៅមកចំនួន ៤៦% លើទំនិញនាំចូលពីប្រទេសវៀតណាម ដែលចូលជាធរមានចាប់ពីថ្ងៃទី ៩ ខែមេសា។
“ខ្ញុំគិតថា វៀតណាមមានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក ដូច្នេះមន្ត្រីជាន់ខ្ពស់វៀតណាមអាចចរចាជាមួយមន្ត្រីនៃរដ្ឋបាល Donald Trump ។ ខ្ញុំកោតសរសើរចំពោះការឆ្លើយតបយ៉ាងសកម្មនិងវិជ្ជមានរបស់រដ្ឋាភិបាលវៀតណាមចំពោះការផ្លាស់ប្តូររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយខ្ញុំគិតថា ប្រការនេះក៏នឹងត្រូវបានបង្ហាញនៅពេលនេះផងដែរ។ ប្រជាជនវៀតណាមពូកែក្នុងការចរចា។ ខ្ញុំជឿជាក់ថា រដ្ឋាភិបាលវៀតណាមនឹងខិតខំប្រឹងប្រែងក្នុងការចរចាដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងដោយយុត្តិធម៌ និងទៅវិញទៅមក សំដៅនាំមកនូវផលប្រយោជន៍ជូនប្រជាជនក៏ដូចជាសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ”។
លោក Adam Sitkoff នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មអាមេរិក (AmCham) នៅទីក្រុងហាណូយ ក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី ៣ ខែមេសា។ |
នាប៉ុន្មានសប្តាហ៍កន្លងទៅ តំណាងរដ្ឋាភិបាលវៀតណាម និងអាមេរិកបានជួបប្រជុំគ្នាជាច្រើនលើក ដើម្បីចរចារអំពីវិធានការពាណិជ្ជកម្មថ្មី និងការកែសម្រួលគោលនយោបាយ។ ក្រៅពីការកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់អាមេរិក រដ្ឋាភិបាលវៀតណាមបានអនុម័តកិច្ចព្រមព្រៀងថ្មីដែលអនុញ្ញាតឱ្យសាជីវកម្មអាមេរិកប្រតិបត្តិការនៅវៀតណាមដូចជា៖ SpaceX បានទទួលការយល់ព្រមដើម្បីសាកល្បងការដាក់ពង្រាយសេវាអ៊ីនធឺណិតផ្កាយរណប Starlink ក្នុងប្រទេសវៀតណាម; កិច្ចព្រមព្រៀងទិញយន្តហោះអាមេរិកបន្ថែមទៀត; គម្រោងវិនិយោគមានតម្លៃ ១,៥ ពាន់លានដុល្លាររបស់អង្គការ Trump Organization នៅខេត្ត Hung Yen ជាដើម៕