ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិចេញសេចក្តីសម្រេចចិត្ត អំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា
(VOVWORLD) - នាថ្ងៃទី ២ ខែមេសា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានចេញសេចក្តីសម្រេចចិត្តដោយអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា។
អគារនៅទីក្រុង Shuja'iyya តំបន់ហ្គាហ្សា រងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៥។ រូបថត៖ THX/TTXVN |
សេចក្តីសម្រេចចិត្តនេះ បានលើកបញ្ជីនៃការទាមទារសម្រាប់អ៊ីស្រាអែល រួមទាំងការអំពាវនាវឱ្យប្រទេសនេះ ដកការហ៊ុំពទ្ធ័ទ្រខុសច្បាប់លើតំបន់ហ្គាហ្សា។ សេចក្តីសម្រេចចិត្តក៏បានថ្កោលទោសការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់របស់អ៊ីស្រាអែល; ទាមទារឲ្យអ៊ីស្រាអែលមិនរារាំងសកម្មភាពមនុស្សធម៌សម្រាប់ប្រជាជននៅតំបន់ហ្គាហ្សា និងការស្ដារឡើងវិញជាបន្ទាន់នូវតម្រូវការជាមូលដ្ឋាននៅក្នុងតំបន់នេះ។ សេចក្តីសម្រេចចិត្តក៏បានថ្កោលទោស "ការប្រើប្រាស់ភាពអត់ឃ្លានរបស់ជនស៊ីវិលជាវិធីសាស្រ្តនៃសង្គ្រាម" និងបានអំពាវនាវឱ្យប្រទេសទាំងអស់ចាត់វិធានការជាបន្ទាន់ដើម្បីទប់ស្កាត់ការបង្ខំបឲ្យជនប៉ាឡេស្ទីនក្នុងតំបន់ហ្គាហ្សាផ្លាស់ទីលំនៅ។ បណ្តាប្រទេសគួរតែបញ្ឈប់ការផ្គត់ផ្គង់សម្ភារៈយោធាដល់អ៊ីស្រាអែល៕