ការស្វែងរកអដ្ឋិធាតុទាហានអាមេរិក៖ គំរូក្នុងកិច្ចសហប្រតិបត្តិការជំនះលើផលវិបាកនៃសង្គ្រាមវៀតណាម-អាមេរិក
(VOVWORLD) - នាប៉ុន្មានថ្ងៃថ្មីៗនេះ គណៈប្រតិភូក្រសួងការបរទេសវៀតណាម និងស្ថានទូតអាមេរិកបានចូលរួមការងារស្វែងរកអដ្ឋិធាតុទាហានអាមេរិកនៅភូមិ Cop ឃុំ Huong Phung ស្រុក Huong Hoa ខេត្ត Quang Tri ។
នេះមិនត្រឹមតែជាបេសកកម្មមនុស្សធម៌ប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃការផ្សះផ្សា បង្ហាញពីស្មារតីអត់ធ្មត់ ទុកអតីតកាលនៅមួយអន្លើ ហើយសម្លឹងមើលឆ្ពោះទៅអនាគតទៀតផង។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet ប្រធានគណៈប្រតិភូវៀតណាមបានមានប្រសាសន៍ថា៖ “ការដែលយើងចាប់ផ្តើមស្វែងរកជនអាមេរិកដែលបាត់ខ្លួននៅវៀតណាមបន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស (១៩៧៣) បានបង្ហាញពីការប្តេជ្ញាចិត្តរបស់វៀតណាម អនុលោមតាមកិច្ចព្រមព្រៀងជាមួយភាគីអាមេរិក។ ទន្ទឹមនឹងនោះបានបង្ហាញពីគំនិតដ៏ធំធេងនិងចក្ខុវិស័យដ៏អស្ចារ្យរបស់ថ្នាក់ដឹកនាំវៀតណាម។ ភាពអត់ឱននិងការទុកគំនុំគុំកួននៅមួយអន្លើ ខ្ញុំគិតថានេះ ជារឿងដ៏អស្ចារ្យបំផុតរបស់វៀតណាម”។
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Do Hung Viet និងឯកអគ្គរដ្ឋទូត Marc E. Knapper បានចុចប៊ូតុងដើម្បីរំសាយគ្រាប់បែកចង្កោមមួយ នាំមកនូវសន្តិភាពដល់ប្រជាជនក្នុងតំបន់។ រូបថត៖ VOV |
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc Knapper បានអះអាងថា នេះមិនត្រឹមតែជាបេសកកម្មមនុស្សធម៌ប៉ុណ្ណោះទេ ជាគំរូក្នុងកិច្ចសហប្រតិបត្តិការជំនះពុះពារលើផលវិបាកនៃសង្គ្រាមរវាងប្រទេសទាំងពីរ រួមចំណែកកសាងនិមិត្តរូបនៃការផ្សះផ្សារវាងវៀតណាម និងសហរដ្ឋអាមេរិកទៀតផង។
ក្នុងរយៈពេលជាច្រើនទស្សវត្សកន្លងមក វៀតណាមបានស្វែងរក និងប្រគល់អដ្ឋិធាតុទាហានអាមេរិកជាង ១.២០០ ទៅឲ្យសហរដ្ឋអាមេរិកវិញ និងជួយសហរដ្ឋអាមេរិកកំណត់អត្តសញ្ញាណទាហន ៧៣៥ នាក់៕