ខិតខំប្រឹងប្រែងសម្រេចបានការសាងសង់ព្រលានយន្តហោះ Long Thanh ក្នុងឆ្នាំ ២០២៥នេះ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅបណ្តាខេត្តភាគខាងត្បូង នារសៀលថ្ងៃទី ២០ មីនា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានអញ្ជើញចុះពិនិត្យស្ថានភាពនិងជំរុញការអនុវត្តគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh និងខ្សែផ្លូវចរាចរណ៍តភ្ជាប់ទៅអាកាសយានដ្ឋានអន្តរជាតិ Long Thanh។

ខិតខំប្រឹងប្រែងសម្រេចបានការសាងសង់ព្រលានយន្តហោះ Long Thanh ក្នុងឆ្នាំ ២០២៥នេះ - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់គម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh (រូបថត៖ TTXVN)

អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យអង្គភាពពាក់ព័ន្ធខិតខំប្រឹងប្រែង បង្ហើយជាមូលដ្ឋាននូវគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh  មុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីស្វាគមន៍ជើងហោះហើរដើមដំបូង។ ទន្ទឹមជាមួយគ្នានោះ ក្រសួង ស្ថាប័ន អង្គភាព មូលដ្ឋាន និងអ្នកម៉ៅការទាំងអស់ ត្រូវខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់លើការលើកកម្ពស់ការសាងសង់។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យខេត្ត Dong Nai ជួយអ្នកវិនិយោគ អ្នកម៉ៅការ និងក្រុមហ៊ុនរុករករ៉ែក្នុងការផ្គត់ផ្គង់សម្ភារៈសម្រាប់គម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh។

គម្រោងវិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh ដំណាក់កាលទី ១ មានទុនវិនិយោគសរុបជាង ៤,៦ ពាន់លានដុល្លារអាមេរិក; កាលបរិច្ឆេទស្ថាពរអនុវត្តពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៦។ ទន្ទឹមនឹងគម្រោងនេះ ផ្លូវចរាចរណ៍តភ្ជាប់ទៅអាកាសយានដ្ឋានក៏កំពុងត្រូវបានវិនិយោគ និងស្រាវជ្រាវសម្រាប់ការវិនិយោគលើការសាងសង់ដូចជា៖ ផ្លូវល្បឿនលឿន Bien Hoa - Vung Tau និងខ្សែរថភ្លើងធុនស្រាល Long Thanh - Thu Thiem…ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ