ខេត្ត Quang Binh ចាប់ផ្តើមសាងសង់កំពង់ផែទូទៅអន្តរជាតិតភ្ជាប់ជាមួយប្រទេសជាច្រើនក្នុងតំបន់
(VOVWORLD) - នាព្រឹកថ្ងៃទី២១ ខែមីនានេះ នៅឃុំ Quang Dong ស្រុក Quang Trach ខេត្ត Quang Binh ក្រុមហ៊ុនភាគហ៊ុនរួមកំពង់ផែ Hon La បានចាប់ផ្តើមសាងសង់គម្រោងកំពង់ផែទូទៅអន្តរជាតិ Hon La។
គណៈប្រតិភូធ្វើពិធីបើកការដ្ឋានសាងសង់គម្រោងកំពង់ផែទូទៅអន្តរជាតិ Hon La (រូបថត៖ nhandan.vn) |
នេះជាគម្រោងសំខាន់សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែសមុទ្រ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត Quang Binh និងតំបន់។
គម្រោងកំពង់ផែទូទៅអន្តរជាតិ Hon La មានផ្ទៃដីជាង ៣៩ ហិកតាដែលមានទុនវិនិយោគសរុបជិត ៩០ លានដុល្លារអាមេរិក។ កំពង់ផែនេះត្រូវបានរៀបចំដោយសមកាលកម្មជាមួយនឹងសំណង់បច្ចេកទេសទំនើប។ កំពង់ផែនេះមានទីតាំងជាយុទ្ធសាស្ត្រនៅឈូងសមុទ្រ Hon La ដែលមានជម្រៅធម្មជាតិដ៏ល្អ សមស្របសម្រាប់កប៉ាល់ដឹកទំនិញធំៗ។ កំពង់ផែនេះមានចម្ងាយប្រហែល ៦ ម៉ាយពីផ្លូវដឹកជញ្ជូនតាមឆ្នេរសមុទ្រ ចម្ងាយ ៣៦០ ម៉ាយពីផ្លូវដឹកជញ្ជូនអន្តរជាតិសមុទ្រខាងកើត ប្រហែល ៤ គីឡូម៉ែត្រពីផ្លូវជាតិលេខ ១A និង ១៥០គីឡូម៉ែត្រពីច្រកទ្វារព្រំដែនអន្តរជាតិ Cha Lo។ នេះគឺជាលក្ខខណ្ឌអំណោយផលសម្រាប់ការតភ្ជាប់ទំនិញពីឡាវ ថៃ មីយ៉ាន់ម៉ា និងតំបន់សេដ្ឋកិច្ចជិតខាងផងដែរ៕