ខេត្ត Quang Nam ខិតខំសម្រេចបានការលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមក្នុងខែតុលា
(VOVWORLD) - យោងតាមស្ថិតិរបស់ខេត្ត Quang Nam មកទល់នឹងពេលនេះ ខេត្តទាំងមូលបានលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមជិត ៥.៥៩០ខ្នង សម្រេចបានជាង ៤៧% នៃផែនការដែលបានដាក់ចេញ។ ខេត្ត Quang Nam ខិតខំសុក្រឹត្យកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមក្នុងតំបន់នៅត្រឹមខែតុលាឆ្នាំនេះ។
ផ្តល់ថវិកាសាងសង់លំនៅឋានសម្រាប់គ្រួសារជួបការលំបាកនៅស្រុក Tay Giang ខេត្ត Quang Nam។ រូបថត៖ VOV |
ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់ មូលដ្ឋាននានាក្នុងខេត្ត Quang Nam បានរួមបញ្ចូលធនធានសង្គមរូបនីយកម្ម ប្រកបដោយភាពបត់បែន និងពន្លឿនការអនុវត្តកម្មវិធីនេះ។ លោក Luong Nguyen Minh Triet លេខាគណៈកម្មាធិការបក្សខេត្ត Quang Nam បានឲ្យដឹងថា៖ “បច្ចុប្បន្ននេះ ធនធានដែលប្រមូលបានសម្រាប់កម្មវិធីនេះ បានមកពីប្រភពផ្សេងៗគ្នាជាច្រើន ដូចជា៖ ជំនួយពីមជ្ឈិម ប្រភពថវិកា និងជាពិសេសការរួមចំណែកពីប្រជាពលរដ្ឋ សហគ្រាស និងសប្បុរសជន។ ជាទូទៅ ខេត្តមានធនធានគ្រប់គ្រាន់ដើម្បីរៀបចំនិងអនុវត្តកម្មវិធី។ បច្ចុប្បន្ននេះ ដំណាក់កាលអនុវត្តន៍ត្រូវធានានូវធនធានហិរញ្ញវត្ថុ ហើយទីពីរគឺកៀរគរការចូលរួមពីសហគមន៍មូលដ្ឋាន ដើម្បីជួយកាត់បន្ថយថ្លៃចំណាយពលកម្មក្នុងការរុះរើផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម ដើម្បីឱ្យថវិកាត្រូវបានចំណាយជាក់ស្តែង និងធ្វើឱ្យរចនាសម្ព័ន្ធផ្ទះប្រើប្រាស់បានយូរ”៕