ខួប៣ឆ្នាំនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន; រុស្ស៊ីប្រកាសព័ត៌មានអំពីការចរចាដំណាក់កាលទីពីរជាមួយអាមេរិក
(VOVWORLD) - ថ្ងៃទី ២៤ ខែកុម្ភៈនេះ គឺជាថ្ងៃគម្រប់ខួបបីឆ្នាំ ចាប់តាំងពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើម "ប្រតិបត្តិការយោធាពិសេស" នៅក្នុងប្រទេសអ៊ុយក្រែន។
អ៊ុយក្រែនបានបាត់បង់ការគ្រប់គ្រងប្រហែល ១១% នៃទឹកដីរបស់ខ្លួន ចាប់តាំងពីឆ្នាំ ២០២២។ នេះបើយោងតាមវិទ្យាស្ថានសម្រាប់ការសិក្សាសង្រ្គាម (ISW)។
បន្ទាប់ពីជម្លោះអូសបន្លាយរយៈពេលបីឆ្នាំ ប្រជាជនអ៊ុយក្រែនរាប់លាននាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ខ្លួន ដោយទៅកាន់តំបន់ផ្សេងទៀតរបស់អ៊ុយក្រែន ឬទៅកាន់ប្រទេសផ្សេងទៀត។ យោងតាមទិន្នន័យរហូតដល់ចុងឆ្នាំ ២០២៤ ពីទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ មានជនភៀសខ្លួនអ៊ុយក្រែនជាង ៦,៣ លាននាក់រស់នៅក្នុងទ្វីបអឺរ៉ុប រួមទាំងប្រហែល ១,២ លាននាក់នៅក្នុងប្រទេសអាល្លឺម៉ង់, ជិត ១ លាននាក់នៅក្នុងប្រទេសប៉ូឡូញនិងចំនួន ៣៩០.០០០នាក់ នៅសាធារណ រដ្ឋឆែក។
នៅក្នុងបម្រែបម្រួលមួយផ្សេងទៀត អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov នាថ្ងៃទី ២៣ ខែកុម្ភៈ បានឲ្យដឹងថា ដំណាក់កាលទីពីរនៃការចរចាររវាងរុស្ស៊ី និងអាមេរិកនឹងធ្វើឡើងនៅថ្នាក់អគ្គនាយក។ រដ្ឋធានី Riyadh របស់ប្រទេសអារ៉ាប៊ីសាអូឌីត អាចនឹងបន្តធ្វើជាកន្លែងប្រព្រឹត្តទៅព្រឹត្តិការណ៍នេះ។ សហរដ្ឋអាមេរិក និងរុស្ស៊ីបានបើកកិច្ចចរចាកម្រិតខ្ពស់លើកដំបូងនៅទីក្រុងរីយ៉ាដ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ស្តីពីការបញ្ចប់ជម្លោះជិតបីឆ្នាំនៅអ៊ុយក្រែន ក្នុងគោលបំណងស្តារទំនាក់ទំនងឡើងវិញ និងរៀបចំបញ្ចប់ជម្លោះ។ ទីក្រុងម៉ូស្គូ និងវ៉ាស៊ីនតោនបានព្រមព្រៀងគ្នាបង្កើតក្រុមការងារដើម្បីចាប់ផ្តើមដោះស្រាយវិបត្តិអ៊ុយក្រែនឱ្យបានលឿនតាមដែលអាចធ្វើទៅបាន៕