តាជីគីស្ថាន កៀហ្ស៊ីស៊ីស្ថាន និងអ៊ូសបេគីស្ថាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រដើម្បីបញ្ឈប់ជម្លោះនៅតំបន់ព្រំដែន
(VOVWORLD) - នាថ្ងៃទី ៣១ មីនា នៅទីក្រុង Khujand (Tajikistan) ប្រមុខរដ្ឋនៃប្រទេសអាស៊ីកណ្តាលចំនួនបីរួមមាន Tajikistan Kyrgyzstan និង Uzbekistan បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រស្តីពីចំណុចប្រសព្វនៃព្រំដែនរវាងប្រទេសទាំងបី។
ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកដំបូងរវាងប្រទេសទាំងបី។ នៅក្នុងព្រឹត្តិការណ៍នេះ ប្រធានាធិបតីនៃប្រទេសទាំងបីក៏បានចុះហត្ថលេខាលើសេចក្តីប្រកាសទីក្រុង Khujand ស្តីពី "មិត្តភាពជាអចិន្ត្រៃយ៍"។
អ៊ូសបេគីស្ថាន តាជីគីស្ថាន និងកៀហ្ស៊ីស៊ីស្ថាន ចុះកិច្ចព្រមព្រៀងព្រំដែនជាប្រវត្តិសាស្ត្រនៅ ទីក្រុង Khujand ។ រូបថត៖ Daryo |
លោក Emomali Rakhmon លោក Sadyr Japarov និងលោក Shavkat Mirziyoyev ក៏នឹងបើកសម្ពោធមជ្ឈមណ្ឌលមិត្តភាពនៅព្រំដែននៃប្រទេសទាំងបីផងដែរ។ សំណង់នេះត្រូវបានសាងសង់ឡើង ជាវិមានសម្រាប់មិត្តភាពរបស់ប្រជាជនតាជីគីស្ថាន កៀហ្ស៊ីស៊ីស្ថាន និងអ៊ូសបេគីស្ថាន។
មុននោះ នាថ្ងៃទី ១៣ ខែមីនា ប្រធានាធិបតីតាជីគីស្ថាន លោក Emomali Rahmon រួមជាមួយសមភាគីកៀហ្ស៊ីស៊ីស្ថាន លោក Sadyr Japarov បានបញ្ឈប់ជម្លោះព្រំដែនដ៏រ៉ាំរ៉ៃរវាងប្រទេសទាំងពីរដោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងព្រំដែនរវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងថ្មីស្តីពីចំណុចប្រសព្វនៃព្រំដែនរវាងសាធារណរដ្ឋទាំងបីបានកត់ត្រាការដោះស្រាយចុងក្រោយនៃបញ្ហាព្រំដែនរវាងតាជីគីស្ថាន និងកៀហ្ស៊ីស៊ីស្ថាន បន្ទាប់ពីការចរចាអស់រយៈពេលជិត ២៣ ឆ្នាំ៕