ថ្នាក់ដឹកនាំបក្សនិងរដ្ឋចុះមូលដ្ឋានសួរសុខទុក្ខ និងជូនពរបុណ្យតេត

(VOVWORLD) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់សប្តស័ក ២០២៥  នាថ្ងៃទី ២១ ខែមករា ថ្នាក់ដឹកនាំបក្ស រដ្ឋ និងក្រុមការងារជាច្រើននាក់ បានទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងជូនអំណោយដល់មូលដ្ឋាននិងអង្គភាពមួយចំនួន។

ថ្នាក់ដឹកនាំបក្សនិងរដ្ឋចុះមូលដ្ឋានសួរសុខទុក្ខ និងជូនពរបុណ្យតេត - ảnh 1ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Nguyen Hoa Binh ជូនអំណោយដល់កម្មាភិបាលនិងយុទ្ធជន នៃនាយកដ្ឋាននគរបាលស៊ើបអង្កេត បទល្មើសអំពីសេដ្ឋកិច្ច អំពើពុករលួយ និងរត់ពន្ធ  ។ រូបថត៖ Pham Kien/VNA

អញ្ជើញចុះសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងជូនអំណោយដល់កម្មាភិបាលនិងយុទ្ធជន នៃនាយកដ្ឋាននគរបាលស៊ើបអង្កេត បទល្មើសអំពីសេដ្ឋកិច្ច អំពើពុករលួយ និងរត់ពន្ធ   រសៀលថ្ងៃទី ២១ មករា ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh បានសង្កត់ធ្ងន់ថា លទ្ធផលវិជ្ជមានដែលនាយកដ្ឋានសម្រេចបាននាពេលថ្មីៗនេះ ក្នុងការទប់ស្កាត់ និងប្រឆាំងអំពើពុករលួយនិងការរត់ពន្ធ បានរួមចំណែកយ៉ាងធំធេង និងមានប្រសិទ្ធភាពក្នុងការរក្សាសណ្តាប់ធ្នាប់ វិន័យក្នុងការគ្រប់គ្រងសេដ្ឋកិច្ច។

ថ្នាក់ដឹកនាំបក្សនិងរដ្ឋចុះមូលដ្ឋានសួរសុខទុក្ខ និងជូនពរបុណ្យតេត - ảnh 2ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son ចុះសួរសុខទុក្ខ លើកទឹកចិត្តដល់បុគ្គលិកនិងកុមារនៅភូមិកុមារ SOS Dien Bien។ រូបថត៖ Trung Kien/VNA

នាថ្ងៃដដែល នៅខេត្ត Dien Bien ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son និងគណៈប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខ និងប្រគល់អំណោយបុណ្យតេតចំនួន ៤០០ កញ្ចប់ជូនដល់យុទ្ធជននៅ Dien Bien និងទៅសួរសុខទុក្ខគ្រួសារគោលនយោបាយ ជនមានគុណូបការៈចំពោះបដិវត្តន៍ បក្ខជនដែលមានសមាជិកភាព ៧០ ឆ្នាំ  គ្រួសារដែលមានស្ថានភាពលំបាកនៅទីក្រុង Dien Bien Phu និងកុមារនៅមណ្ឌលគាំពារសង្គមខេត្ត Dien Bien និងភូមិកុមារ SOS Dien Bien។ ក្នុងឱកាសនេះ សហជីពរបស់ក្រសួងការបរទេស និងគណៈកម្មាធិការព្រំដែនជាតិក៏បានប្រគល់ថវិកាចំនួន ១៥០ លានដុង (ជិត ៦ ពាន់ដុល្លារ) ដើម្បីជួយខេត្ត Dien Bien ក្នុងការកសាងផ្ទះជូនគ្រួសារក្រីក្រដែលរងគ្រោះដោយគ្រោះធម្មជាតិ; ប្រគល់អំណោយបុណ្យតេតចំនួន២២ កញ្ចប់ដល់គ្រួសារក្រីក្រនៅឃុំTua Chua ស្រុក Dien Bien៕

ប្រតិកម្មទៅវិញ

ផ្សេងៗ