ទិវាចាប់ផ្តើមអាជីវកម្មជាតិរបស់សិស្ស និស្សិតលើកទី ៧ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមេសា
(VOVWORLD) - ទិវាចាប់ផ្តើមអាជីវកម្មជាតិរបស់សិស្សានុសិស្សនិស្សិតលើកទី ៧ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមេសា នៅទីក្រុងហូជីមិញ។ ដោយមានប្រធានបទ “ស្មារតីសហគ្រិនភាពរបស់សិស្សានុសិស្សនិស្សិតវៀតណាម - ជំហានឈានចូលយុគសម័យសម្បូរុងរឿងរបស់ប្រទេសជាតិ”។
មហោស្រពនេះត្រូវបានប្រារព្ធឡើងដើម្បីបន្តផ្សព្វផ្សាយស្មារតី នៃភាពជា សហគ្រិន ការច្នៃប្រឌិត និងសេចក្តីប្រាថ្នាសហគ្រិនភាពរបស់សិស្ស និស្សិតនៅក្នុងស្ថាប័នអប់រំ; បង្កើតវប្បធម៌នៃការច្នៃប្រឌិត និងសហគ្រិនភាពនៅក្នុងស្ថាប័នអប់រំ។
មហោស្រពនេះរួមមានសកម្មភាពសំខាន់ៗដូចជា៖ ការប្រឹក្សាយោបល់ ការណែនាំអំពីការងារ ការជ្រើសរើសបុគ្គលិក ការប្រឹក្សាការងារ ការបង្ហាញផលិតផលចាប់ផ្តើមអាជីវកម្មនៅតាមស្តង់តាំងបង្ហាញ; សន្និសិទបូកសរុបគម្រោង "ជួយឧបត្ថម្ភសិស្សានុសិស្សនិស្សិតឱ្យចាប់ផ្តើមអាជីវកម្មរហូតដល់ឆ្នាំ ២០២៥"។ រួមជាមួយនោះគឺជាសិក្ខាសាលាជាបន្តបន្ទាប់ស្តីពីការចាប់ផ្ដើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល ដំណោះស្រាយឈានមុខគេក្នុងការលើកកម្ពស់ការចាប់ផ្ដើមអាជីវកម្ម... និងការប្រកួតជុំចុងក្រោយនៃការប្រឡង "សិស្សនិស្សិតដែលមានគំនិតចាប់ផ្តើមអាជីវកម្ម" លើកទី ៧; ជុំចុងក្រោយនៃការប្រឡង "គំនិតចាប់ផ្តើមសម្រាប់សិស្សានុសិស្ស និស្សិតអប់រំវិជ្ជាជីវៈ” - Startup Kite៕