នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ ផ្តល់អាទិភាពលើការសាងសង់លំនៅឋានសង្គមជាមុនសិន បន្ទាប់មកទើបដល់លំនៅដ្ឋានពាណិជ្ជកម្ម
(VOVWORLD) - នេះជាសំណើរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ក្នុងសន្និសីទ អនឡាញទូទាំងប្រទេសស្ដីពីការលុបបំបាត់ការលំបាក ឧបសគ្គនិងជំរុញការអភិវឌ្ឍលំនៅដ្ឋានសង្គម ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ៦ មីនា។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញថ្លែងក្នុងសន្និសីទ (រូបថត៖ VOV) |
សន្និសីទនេះត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ និងបានតភ្ជាប់ប្រព័ន្ធអ៊ីនធឺណែតទៅកាន់មូលដ្ឋានទាំង ៦៣ កន្លែងទូទាំងប្រទេស។
ថ្លែងមតិក្នុងសន្និសីទ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានស្នើថា លំនៅដ្ឋានសង្គមត្រូវតែវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដោយព្រមៗគ្នា ពីហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ការថែទាំសុខភាព ការអប់រំ កីឡា បរិស្ថាន ... ពោលគឺ ដូចជាលំនៅដ្ឋានពាណិជ្ជកម្មប៉ុន្តែភាពខុសគ្នាតែ មួយគត់គឺរដ្ឋមានគោលនយោបាយឧបត្ថម្ភ។
លោកនាយករដ្ឋមន្ត្រីស្នើឱ្យក្រសួងសំណង់ ពិនិត្យលើបញ្ហាជំពាក់ជំពិនអំពីរបៀបរបប ហើយបំភ្លឺច្បាស់អំពីអ្នកអនុវត្តន៍ វឌ្ឍនភាព ទំនួលខុសត្រូវនិងលទ្ធផល; បង្កើតសំណុំនៃស្តង់ដារនិងបទប្បញ្ញត្តិសម្រាប់លំនៅដ្ឋានសង្គម។ មូលដ្ឋានត្រូវចេញផែនការអនុវត្ត ៥ ឆ្នាំ និងប្រចាំឆ្នាំ។ ការរៀបចំផែនការមូលនិធិដីសម្រាប់លំនៅឋានសង្គមត្រូវធ្វើមិនលើសពីត្រីមាសទី ២ ហើយមូលនិធិដីគ្រប់គ្រាន់ត្រូវតែរៀបចំដើម្បីធានាបាននូវគោលដៅដែលបានរដ្ឋាភិបាលប្រគល់ជូន។
ទាក់ទងនឹងប្រភពធនធាន លោកនាយករដ្ឋមន្ត្រីបានចាត់ឲ្យក្រសួងហិរញ្ញវត្ថុបង្កើតមូលនិធិលំនៅឋានជាតិក្នុងខែមីនាឆ្នាំនេះ។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យសមាគមស្ថាបត្យករវៀតណាមរៀបចំការប្រកួតរចនាស្ថាបត្យកម្មលំនៅដ្ឋានសង្គមចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣០ ខែមេសា ដើម្បីឱ្យមានប្លង់ផ្ទះសមស្របទៅនឹងលក្ខខណ្ឌ ទេសភាព វប្បធម៌ និងអាកាសធាតុនៃតំបន់នីមួយៗ សមស្របនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ខណៈដែលនៅតែធំទូលាយ និងស្រស់ស្អាត៕