នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញចូលរួមពិធីបិទនិងប្រគល់ពានរង្វាន់ មហោស្រពទូរទស្សន៍ជាតិ លើកទី៤២

(VOVWORLD) - មហោស្រពទូរទស្សន៍ជាតិលើកទី ៤២ បានបិទនាយប់ថ្ងៃទី ២២ មីនា នៅទីក្រុងឆ្នេរសមុទ្រ Quy Nhon ខេត្ត Binh Dinh។ រង្វាន់មាសចំនួន ៥៤ រង្វាន់ រង្វាន់ប្រាក់ចំនួន ៩៨ រង្វាន់  រង្វាន់លើកទឹកចិត្តចំនួន ២២៣ រង្វាន់ និងរង្វាន់បុគ្គលចំនួន ៣រង្វាន់ លើប្រភេទចំនួន ១១ ត្រូវបានប្រគល់ជូនក្នុងពិធី។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញចូលរួមពិធីបិទនិងប្រគល់ពានរង្វាន់ មហោស្រពទូរទស្សន៍ជាតិ លើកទី៤២ - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញថ្លែងមតិក្នុងពិធីប្រគល់ពានរង្វាន់ (រូបថត៖ VOV)

អញ្ជើញចូលរួមនិងថ្លែងមតិក្នុងពិធីបិទ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានមានប្រសាសន៍ថា លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះស្នាដៃចូលរួមពានរង្វាន់ឆ្នាំនេះ។ លោកនាយករដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះការដែល ទូរទស្សន៍វៀតណាមបានដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធវាស់ស្ទង់ និងវិភាគទិន្នន័យអ្នកទស្សនាដោយផ្អែកលើទិន្នន័យធំ ដែលជាជំហានបច្ចេកវិទ្យាដ៏សំខាន់មួយឆ្ពោះទៅមុខ ដោយបញ្ជាក់ពីការ ប្តេជ្ញាចិត្តរបស់ទូរទស្សន៍ដោយផ្អែកលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ដើម្បីបម្រើទស្សនិកជន ប្រជាជនកាន់តែល្អប្រសើរនិងទាន់ពេលវេលា។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញចូលរួមពិធីបិទនិងប្រគល់ពានរង្វាន់ មហោស្រពទូរទស្សន៍ជាតិ លើកទី៤២ - ảnh 2នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញប្រគល់រង្វាន់មាសក្នុងប្រភេទបទយកការណ៍ និងឯកសារដល់អ្នកនិពន្ធ និងក្រុមអ្នកនិពន្ធដែលចូលរួមមហោស្រពទូរទស្សន៍ជាតិលើកទី ៤២ (រូបថត៖ VOV)

ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ តួនាទីរបស់សារព័ត៌មាននិងទូរទស្សន៍កាន់តែមានសារៈសំខាន់ ជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋនិងប្រជាជន; ជម្រុញទំនុកចិត្តនិងបំណងប្រាថ្នាចូលរួមចំណែក; ផ្សព្វផ្សាយតម្លៃមនុស្សដ៏ថ្លៃថ្នូ មនោសញ្ចេតនាល្អប្រសើរ និងការលើកកម្ពស់ស្មារតីនៃមហាសាមគ្គីភាពជាតិ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា វិស័យទូរទស្សន៍នឹងបន្តរក្សាអត្តសញ្ញាណវិជ្ជាជីវៈរបស់ខ្លួន បង្កើតប្រព័ន្ធអេកូទូរទស្សន៍ ឌីជីថលជាតិ បើកចេញលំហរច្នៃប្រឌិតនិងការអភិវឌ្ឍថ្មីៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ