នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញទទួលជួបលេខាគណៈកម្មាធិការបក្សតំបន់ ក្វាងស៊ីនៃប្រទេសចិន

(VOVWORLD) - លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា តំបន់នានានៃខេត្តក្វាងស៊ី និងវៀតណាមនឹងបន្តការផ្លាស់ប្តូរយ៉ាងខ្លាំងក្លានូវវិធីសាស្រ្ត និងលើកកំពស់គុណភាពនៃកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃភាគីទាំងពីរ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញទទួលជួបលេខាគណៈកម្មាធិការបក្សតំបន់ ក្វាងស៊ីនៃប្រទេសចិន - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានទទួលជួបលោក Chen Gang  លេខាគណៈកម្មាធិការបក្សតំបន់ Guangxi (ចិន) និងសមាជិកគណៈប្រតិភូនៃប្រទេសទាំងពីរ (រូបថត៖ Duong Giang/TTXVN)

នារសៀលថ្ងៃទី១៨ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល ទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Chen Gang សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន លេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍មហាសន្និបាតប្រជាជនតំបន់ស្វយ័តជនជាតិជាំង ក្វាងស៊ី របស់ ចិន ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញសង្ឃឹមថា ភាគីទាំងពីរនឹងជំរុញទំនាក់ទំនងផ្លូវដែក និងកិច្ចសហប្រតិបត្តិការឆ្លងដែន បង្កលក្ខណៈងាយស្រួលសម្រាប់ទំនិញវៀត ណាមចូលទីផ្សាររបស់ចិននិងទៅកាន់ប្រទេសទីបី។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា តំបន់នានានៃខេត្តក្វាងស៊ី និងវៀតណាមនឹងបន្តការផ្លាស់ប្តូរយ៉ាងខ្លាំងក្លានូវវិធីសាស្រ្ត និងលើកកំពស់គុណភាពនៃកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃភាគីទាំងពីរ។

រីឯខ្លួនវិញ លោក Chen Gang បានអះអាងថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងខេត្ត ក្វាងស៊ី និងតំបន់នានារបស់វៀតណាមនៅមានច្រើននៅឡើយ; សង្ឃឹមថា ភាគីទាំងពីរនឹងជំរុញការតភ្ជាប់ការដឹកជញ្ជូន ជាពិសេសការតភ្ជាប់ផ្លូវដែក; ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន; ការពង្រឹងកិច្ចសហប្រតិបត្តិការបញ្ញាសិប្បនិម្មិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ