នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញទៅទស្សនាមន្ទីរពេទ្យ Bach Mai ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាគ្រូពេទ្យវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ២៤ កុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញទៅទស្សនាមន្ទីរពេទ្យ Bach Mai ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាគ្រូពេទ្យវៀតណាម (២៧ កុម្ភៈ ១៩៥៥ -  ២៧ ខែកុម្ភៈ ២០២៥)។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញទៅទស្សនាមន្ទីរពេទ្យ Bach Mai ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាគ្រូពេទ្យវៀតណាម - ảnh 1លោកនាយករដ្ឋមន្ត្រី អញ្ជើញទៅទស្សនាមន្ទីរពេទ្យ Bach Mai ក្នុងឱកាសខួបលើកទី ៧០ នៃទិវាគ្រូពេទ្យ (រូបថត៖ VOV)

អញ្ជើញសំណេះសំណាលជាមួយកម្មាភិបាល វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យនៃមន្ទីរពេទ្យ Bach Mai នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ សង្ឃឹមថា មន្ទីរពេទ្យ Bach Mai ជាមន្ទីរពេទ្យឈានមុខគេនឹងបន្តលើកតម្កើងប្រពៃណី និងសមិទ្ធិផលដ៏ល្អរបស់ខ្លួន ខិតខំពុះពារជំនះរាល់ការលំបាក និងបញ្ហាប្រឈមនានា ព្រមទាំងសម្រេចបាននូវរាល់ភារកិច្ចដែលបានប្រគល់ជូន ដោយខិតខំដើម្បីក្លាយជាមន្ទីរពេទ្យដ៏មានកិត្យានុភាពឈានមុខគេក្នុងតំបន់ និងពិភពលោក។ អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ “ខ្ញុំសង្ឃឹមថា វិស័យសុខាភិបាលអាចព្យាបាលអ្នកជំងឺប្រកបដោយប្រសិទ្ធភាព; បណ្តុះបណ្តាលយ៉ាងសកម្មនូវធនធានមនុស្សដែលមានគុណភាពខ្ពស់សម្រាប់វិស័យទាំងមូល។ ជាមួយគ្នានោះ មានការស្រាវជ្រាវស៊ីជម្រៅល្អបំផុតគឺលើជំងឺធ្ងន់ធ្ងរ ជំងឺទូទៅនៅវៀតណាម ជំងឺត្រូពិច;  មានការច្នៃប្រឌិតឥតឈប់ឈរនៅក្នុងសកម្មភាពវេជ្ជសាស្រ្ត; ជំរុញការផ្លាស់ប្តូរឌីជីថលក្នុងការពិនិត្យ ព្យាបាល និងថែទាំសុខភាពសម្រាប់ប្រជាជន”។

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩១១ មន្ទីរពេទ្យ Bach Mai បច្ចុប្បន្នគឺជាកន្លែងពិនិត្យ និងព្យាបាលសុខភាពដ៏ធំបំផុតនៅក្នុងប្រទេស និងជាមន្ទីរពេទ្យថ្នាក់ពិសេសដំបូងគេនៅក្នុងប្រទេសវៀតណាម។ មន្ទីរពេទ្យ Bach Mai ១ បច្ចុប្បន្នមានមាត្រដ្ឋាន ៣.៦០០ គ្រែ; មានបុគ្គលិកចំនួន ៤.៥០០នាក់ ដែលក្នុងនោះមានគ្រូពេទ្យជិត ១.០០០ មានសញ្ញាបត្រក្រោយឧត្តមសិក្សា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ