នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត ប៊ិញ ឌិញ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅទីក្រុង Binh Dinh នាយប់ថ្ងៃទី ២៣ មីនា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Binh Dinh ស្តីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងដំណោះស្រាយសម្រាប់ដោះស្រាយអនុសាសន៍មួយចំនួនសម្រាប់ខេត្ត Binh Dinh ដំណើការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងនិរន្តរភាព។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត ប៊ិញ ឌិញ - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញថ្លែងមតិសន្និដ្ឋានកិច្ចប្រជុំ ជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Binh Dinh ស្តីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម (រូបថត៖ Duong Giang/TTXVN)

ក្នុងជំនួបធ្វើការនេះ លោកនាយករដ្ឋមន្ត្រីបានស្នើថា ដើម្បីរួមចំណែកជាមួយប្រទេសជាតិទាំងមូលអនុវត្តន៍គោលដៅរួម ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ខេត្ត Binh Dinh ត្រូវប្តេជ្ញាអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ភារកិច្ចដូចជា៖ រៀបចំបានល្អនូវមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤ ផ្សារភ្ជាប់ជាមួយនឹងការរៀបចំឡើងវិញអង្គភាពនិងស្ថាប័នរដ្ឋបាល; ជំរុញកំណើនពីរខ្ទង់ក្នុងឆ្នាំខាងមុខ; បន្តអនុវត្តរបកគំហើញយុទ្ធសាស្ត្រចំនួន ៣ អំពីរបៀបរបប ហេដ្ឋារចនាសម្ព័ន្ធនិងការបណ្តុះបណ្តាលធនធានមនុស្ស; រក្សានិងលើកតម្កើងអត្តសញ្ញាណវប្បធម៌របស់ Binh Dinh ផ្តោតលើការអភិវឌ្ឍលំនៅដ្ឋានសង្គមនិងបញ្ចប់ការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម; លើកកម្ពស់ជីវភាពរស់នៅទាំងខាងសម្ភារៈ និងខាងវិញ្ញាណរបស់ប្រជាជន។

លោកនាយករដ្ឋមន្ត្រីក៏បានឯកភាពជាមួយសំណើរបស់ខេត្ត លើការសាង សង់ព្រលានយន្តហោះ Phu Cat; ការតភ្ជាប់ផ្លូវចរាចរណ៍; ការអភិវឌ្ឍថាមពលខ្យល់;  រក្សានិងលើកតម្កើងតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌...។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា Binh Dinh នឹងលើកតម្កើងស្មារតីជាទឹកដីក្បាច់គុន Tay Son   ខិតខំអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងនិរន្តរភាព ហើយក្លាយជាខេត្តអភិវឌ្ឍន៍ឈានមុខគេនៅតំបន់ភាគកណ្តាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ