នាយករដ្ឋមន្ត្រី លោក​ ហ្វាម មិញជីញទទួលជួបបេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុក​បញ្ហា​មីយ៉ាន់ម៉ា

(VOVWORLD) - នាព្រឹកថ្ងៃទី ២២ មករា (ម៉ោងក្នុងតំបន់) នៅទីក្រុង Davos ប្រទេសស្វីស នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញបានទទួលជួបលោកស្រី Julie Bishop បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំនៅមីយ៉ាន់ម៉ា ក្នុងឱកាសចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកទី ៥៥ ។

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី ហ្វាម មិញជីញបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលតាមដានស្ថានការណ៍ ហើយសង្ឃឹមថា មីយ៉ាន់ម៉ានឹងមានស្ថិរភាពក្នុងពេលឆាប់ៗ ដើម្បីផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា ក៏ដូចជាសន្តិភាព ស្ថិរភាពក្នុងតំបន់ និងពិភពលោក។ អះអាងនូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់មីយ៉ាន់ម៉ា។ នាយករដ្ឋមន្ត្រីបានអះអាងថា ជាមួយនឹងតួនាទី កិត្យានុភាព និងទំនាក់ទំនងរបស់ខ្លួន វៀតណាមបានត្រៀមខ្លួនធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីនាំមកនូវសន្តិភាព និងស្ថិរភាពដល់អាស៊ីអាគ្នេយ៍ និងមីយ៉ាន់ម៉ា ហើយត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិសម្រាប់គោលដៅនេះ រួមទាំងការផ្តល់ទីកន្លែងសម្រាប់គ្រប់ភាគីពាក់ព័ន្ធ ជួបពិភាក្សាគ្នា ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាមីយ៉ាន់ម៉ា។

នាយករដ្ឋមន្ត្រី លោក​ ហ្វាម មិញជីញទទួលជួបបេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុក​បញ្ហា​មីយ៉ាន់ម៉ា - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ជួបជាមួយលោកស្រី Julie Bishop បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា។ រូបថត៖ VGP/Nhat Bac

រីឯខ្លួនវិញ លោកស្រី Bishop បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមនៅក្នុងតំបន់ ចែករំលែកការវាយតម្លៃអំពីស្ថានភាពបច្ចុប្បន្ននៅមីយ៉ាន់ម៉ា និងកិច្ចខិតខំប្រឹងប្រែងរបស់ អ.ស.ប ក្នុងការជំរុញដំណោះស្រាយសន្តិភាពសម្រាប់បញ្ហាមីយ៉ាន់ម៉ា។ លោកស្រីបានវាយតម្លៃខ្ពស់ ហើយបានឯកភាពចំពោះសំណើរបស់នាយករដ្ឋមន្ត្រីវៀតណាម គឺផ្តល់អាទិភាពដាស់តឿនដល់ភាគីទាំងអស់នៅមីយ៉ាន់ម៉ា អនុវត្តភាពអត់ធ្មត់ បញ្ឈប់អំពើហិង្សា ធានាសន្តិសុខនិងសុវត្ថិភាពសម្រាប់ប្រជាជន ហើយចាប់ផ្តើមការសន្ទនាជាមួយភាគីពាក់ព័ន្ធក្នុងពេលឆាប់ៗ ដើម្បីស្វែងរកដំណោះស្រាយសន្តិវិធីចំពោះបញ្ហាមីយ៉ាន់ម៉ា; បញ្ជាក់ថា ខ្លួននឹងជំរុញការសន្ទនារវាងភាគីពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយសន្តិវិធីសម្រាប់បញ្ហាមីយ៉ាន់ម៉ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ