នាយករដ្ឋមន្ត្រីលោក ហ្វាម មីញ ជីញអញ្ជើញ ជួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃខេត្ត Quang Ngai
(VOVWORLD) - នារសៀលថ្ងៃទី៩ កុម្ភៈ នៅទីក្រុង Quang Ngai នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់ខេត្ត សំដៅវាយតម្លៃលទ្ធផលអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្នុងមូលដ្ឋាន។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Ngai (រូបថត៖ tapchicongthuong.vn) |
ថ្លែងមតិនៅឯកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញបានសង្កត់ធ្ងន់ថា ខេត្តត្រូវអនុវត្តយ៉ាងសកម្មនិងមានប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ លេខាធិការដ្ឋាន និងថ្នាក់ដឹកនាំបក្ស រដ្ឋស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានចង្អុលបង្ហាញនូវភារកិច្ច និងដំណោះស្រាយសំខាន់ៗចំនួន ៨ រួមទាំងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨ ស្តីពីការរៀបចំក្បាលម៉ាស៊ីនសម្រាប់ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។
ខេត្តក៏ត្រូវយកចិត្តទុកដាក់លើការបន្តនូវកត្តាជំរុញកំណើនប្រពៃណី និង ផ្តោតលើកត្តាជំរុញកំណើនថ្មីដូចជា៖ សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចំណេះដឹង សេដ្ឋកិច្ចបៃតង។ លើកកម្ពស់ប្រសិទ្ធភាពនៃសួនឧស្សាហកម្ម VShip ដើម្បីប្រមូលធនធានសម្រាប់ការអភិវឌ្ឍ។
លោកនាយករដ្ឋមន្ត្រីក៏បានកត់សម្គាល់ផងដែរថា ខេត្តត្រូវយកចិត្តទុកដាក់លើការធានាសន្តិសុខសង្គម ជាពិសេសកម្មវិធីលុបបំបាត់លំនៅដ្ឋានបណ្តោះអាសន្ន ការកសាងលំនៅដ្ឋានសង្គម និងលំនៅដ្ឋានសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាប ដោយមិនទុកនរណាម្នាក់នៅពីក្រោយឡើយ៕