នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទៅកាន់ទីក្រុង Zurich ដើម្បី ចូលរួមសន្និសីទ WEF និងធ្វើការនៅប្រទេសស្វីស
(VOVWORLD) - កាលពីយប់ថ្ងៃទី ២០ មករា (ម៉ោងក្នុងតំបន់) លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកជំទាវ រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅកាន់ ទីក្រុង Zurich ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមសន្និសីទ WEF និងធ្វើការនៅ ប្រទេសស្វីស។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកជំទាវ ទៅកាន់ទីក្រុង Zurich ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមសន្និសីទ WEF និងធ្វើការនៅ ប្រទេសស្វីស។ (រូបថត៖ VGP) |
នៅសន្និសីទ WEF Davos លើកនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងធ្វើជាប្រធានកិច្ចសន្ទនាយុទ្ធសាស្ត្រជាតិវៀតណាម - WEF (CSD) ដោយ ប្រធានបទ “បញ្ចេញសក្តានុពលកំណើនរបស់វៀតណាម៖ ជំរុញការវិនិយោគ និង នវានុវត្តន៍ដើម្បីអនាគតដ៏រឹងមាំ”; ចូលរួម និងថ្លែងសុន្ទរកថាក្នុងសិក្ខាសាលា “ការវិនិ យោគបច្ចេកវិទ្យាខ្ពស់នៅវៀតណាម - ហោះហើឆ្ពោះទៅយុគសម័យដ៏ឆ្លាតវៃ”; ចូលរួមនិងថ្លែងនៅក្នុងសម័យសន្ទនាពិសេសមួយរវាង WEF និងនាយករដ្ឋមន្ត្រីរដ្ឋាភិបាល; ចូលរួមនិងថ្លែងក្នុងកិច្ចសន្ទនាជាមួយ UNCTAD ក្រោមប្រធានបទ “ឆ្ពោះទៅសន្និសីទ ថ្នាក់រដ្ឋមន្ត្រី UNCTAD លើកទី១៦ ឆ្នាំ ២០២៥ នៅវៀតណាម - អនាគតនៃពាណិជ្ជកម្ម និងការអភិវឌ្ឍសកលក្នុងយុគសម័យឆ្លាតវៃ”; ហើយចូលរួមវេទិកាសំខាន់ៗមួយចំនួនទៀត។
ក្នុងដំណើរបំពេញទស្សនកិច្ចការងារលើកនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងមានជំនួបទ្វេភាគីជាមួយប្រធានាធិបតីស្វីស Karin Keller-Sutter ជួបជាមួយអ្នកនយោបាយ ថ្នាក់ដឹកនាំបណ្ដាប្រទេស អង្គការអន្តរជាតិ សហគ្រាស និងវិនិយោគិនធំៗផងដែរ៕