នាយករដ្ឋមន្ត្រីសិង្ហបុរីមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
(VOVWORLD) - នារសៀលថ្ងៃទី ២៥ មីនា នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong និងលោកជំទាវភរិយាបានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម (២៥-២៦ មីនា) តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញនិងលោកជំទាវភរិយា។
រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា លោក Nguyen Manh Hung អញ្ជើញស្វាគមន៍នាយករដ្ឋមន្ត្រីសិង្ហបុរី Lawrence Wong និងលោកជំទាវភរិយានៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (ហាណូយ) (រូបថត៖ Minh Duc/TTXVN) |
ទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai មាន៖ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា លោក Nguyen Manh Hung; អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Nguyen Manh Cuong; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី លោក Tran Phuoc Anh។ ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី Lawrence Wong មកកាន់វៀតណាមធ្វើឡើងក្នុងបរិបទដែលវៀតណាមនិងសិង្ហបុរីកំពុងជំរុញដើម្បីសម្រេចបាននូវសក្តានុពលនៃកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយដែលភាគីទាំងពីរទើបតែបានធ្វើឱ្យប្រសើរឡើង ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោក តូ ឡឹមនៅសិង្ហបុរី។ យោងតាមលោក Jaya Ratnam ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅវៀតណាម ខ្លឹមសារសំខាន់នៃដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់អគ្គលេខាបក្ស លោក តូ ឡឹម ទៅកាន់ប្រទេសសិង្ហបុរីគឺដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នា របស់ប្រទេសទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ដូច្នេះ កាលវិភាគរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីនៅវៀតណាមក៏ឆ្លុះបញ្ចាំងពីគោលដៅនេះ ទន្ទឹមនឹងនោះ ស្វែងរកដំណោះស្រាយដើម្បីឱ្យសិង្ហបុរីនិងវៀតណាមអាចរឹតបន្តឹងទំនាក់ទំនងបន្ថែមទៀត ដើម្បីជំនះរាល់ការលំបាក បង្កើនភាពធន់ និងស្ទុះឈានទៅមុខយ៉ាងខ្លាំងក្លា៕