បើកឆ្នាំទេសចរណ៍ Cat Ba ឆ្នាំ២០២៥ និងការរត់ប្រណាំងម៉ារ៉ាតុង Cat Ba
(VOVWORLD) - ពិធីបើកឆ្នាំទេសចរណ៍ Cat Ba ឆ្នាំ ២០២៥ និងការរត់ប្រណាំងម៉ារ៉ាតុង Cat Ba Amatina ឆ្នាំ២០២៥ បានប្រព្រឹត្តទៅកាលពីរសៀលម្សិលថ្ងៃទី ៣០ មីនា នៅប្រជុំកោះ Cat Ba ស្រុក Cat Hai ទីក្រុង Hai Phong។
ពិធីបើកឆ្នាំទេសចរណ៍ Cat Ba ឆ្នាំ ២០២៥ និងការរត់ប្រណាំងម៉ារ៉ាតុង Cat Ba Amatina ឆ្នាំ២០២៥ បានប្រព្រឹត្តទៅកាលពីរសៀលម្សិលថ្ងៃទី ៣០ មីនា នៅប្រជុំកោះ Cat Ba ស្រុក Cat Hai ទីក្រុង Hai Phong។ (រូបថត៖ VOV) |
នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដើម្បីអបអរសាទរខួបលើកទី ៦៦ នៃដំណើរទស្សនកិច្ចរបស់លោកប្រធានហូជីមិញនៅ Cat Ba និង Cat Hai; ស្វាគមន៍ និងអបអរសាទរខួបលើកទី ៧០ ទិវារំដោះទីក្រុង Hai Phong និងពិធីបុណ្យផ្កាក្ងោក ក្រហម - Hai Phong ឆ្នាំ២០២៥។ លោក Phan Viet Dien ប្រធានគណៈកម្មាធិការ ប្រជាជនស្រុក Cat Hai បានមានប្រសាសន៍ថា៖
“គណៈកម្មការរៀបចំមានបំណងចង់ផ្សព្វផ្សាយសារអំពីការការពារ និងពង្រីក តម្លៃនៃបេតិកភណ្ឌធម្មជាតិពិភពលោកនៃប្រជុំកោះ Cat Ba ព្រមទាំងផ្សព្វផ្សាយសក្តា នុពលទេសចរណ៍ដ៏វិសេសវិសាលនៃតំបន់ទៅកាន់មិត្តភក្តិក្នុងស្រុក និងអន្តរជាតិ។ យើងខ្ញុំសង្ឃឹមថា អត្តពលិកម្នាក់ៗដែលចូលរួមក្នុងការរត់ប្រណាំងនឹងក្លាយជាឯកអគ្គ រដ្ឋទូត រួមចំណែកណែនាំភាពស្រស់ស្អាតរបស់ Cat Ba ទៅកាន់សហគមន៍ស្រឡាញ់ កីឡា និងទេសចរណ៍ជុំវិញពិភពលោក”។
ការរត់ប្រណាំងម៉ារ៉ាតុង "Cat Ba Amatina ឆ្នាំ ២០២៥” បានទាក់ទាញការ ចូលរួមពីអត្តពលិកក្នុងស្រុក និងបរទេសជាង ១៥០០ នាក់។ ក្នុងឱកាសនេះ ស្រុក Cat Hai ក៏រៀបចំសកម្មភាពដ៏គគ្រឹងគគ្រេងជាច្រើនផងដែរ៕