បន្តធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការវៀតណាម-អ៊ូសបេគីស្ថានលើគ្រប់វិស័យ

(VOVWORLD) - នារសៀលថ្ងៃទី ៥ មេសា នៅអគាររដ្ឋសភាអ៊ូសបេគីស្ថាន ប្រធានរដ្ឋសភា វៀតណាមលោក ត្រឹន ថាញ់ មិន បានអញ្ជើញ ជួបពិភាក្សាជាមួយប្រធានព្រឹទ្ធសភាអ៊ូសបេគីស្ថាន Tanzila Narbaeva។      

ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការវៀតណាម-អ៊ូសបេគីស្ថានលើគ្រប់វិស័យ និងគ្រប់បណ្តាញរបស់បក្ស រដ្ឋ រដ្ឋសភា និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន; បង្កើនកិច្ចសហប្រតិបត្តិការ និងការចែករំលែកបទពិសោធន៍ក្នុងចំណោមគណៈកម្មាធិការឯកទេស និងក្រុមសមាជិកសភា; ឃ្លាំមើលនិងជំរុញការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដែលបានរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខា; បន្តគាំទ្រគ្នាទៅវិញទៅមក ដើម្បីបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយសភានៃបណ្តាប្រទេសក្នុងតំបន់។ ដោយវាយតម្លៃថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម-អ៊ូសបេគីស្ថាននៅមានសក្កានុភាពជាច្រើនមិនទាន់បានធ្វើអាជីវកម្ម ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរព័ត៌មានអំពីគោលនយោបាយ និងទីផ្សារ; បង្កលក្ខណៈងាយស្រួលសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរចូលរួមសកម្មភាពវិនិយោគ និងជំរុញពាណិជ្ជកម្ម; ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល-ប្រេង និងឧស្ម័ន ជាវិស័យដែលភាគីទាំងពីរមានសក្តានុពល និងតម្រូវការ។

ថ្នាក់ដឹកនាំទាំងពីរក៏បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម វាយនភណ្ឌ ថែទាំសុខភាព វប្បធម៌ ទេសចរណ៍ អប់រំ និងបណ្តុះបណ្តាល ដឹកជញ្ជូន កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការផ្លាស់ប្តូរប្រជាជនដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។    ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបន្តពង្រឹងការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ ដែលប្រទេសទាំងពីរជាសមាជិក។ ប្រធានរដ្ឋសភាលោក ត្រឹនថាញ់ មិន បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីដើរតួជាស្ពានសម្រាប់អ៊ូសបេគីស្ថានពង្រីកកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន AIPA និងនិងសមាជិកសភាដទៃទៀត; ទន្ទឹមនឹងនោះ អ៊ូសបេគីស្ថានត្រូវបានស្នើឱ្យគាំទ្រគោលជំហរអាស៊ាន និងវៀតណាមក្នុងការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។

បន្ទាប់ពីជំនួបពិភាក្សា ប្រធានរដ្ឋសភាលោក ត្រឹនថាញ់ មិន និងប្រធានព្រឹទ្ធសភា Tanzila Narbaeva បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសភាជាតិទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ