ប្រធានាធិបតី​អាមេរិកបើក​ចំ​ហ​លទ្ធភាព​ពន្យារ​ពេល​ការដំឡើង​​ពន្ធ​លើ​ម៉ិកស៊ិក និង​កាណាដា

(VOVWORLD) - នាថ្ងៃទី ២៦ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបើកចំហលទ្ធភាពពន្យារពេលការដំឡើងពន្ធ ២៥% លើទំនិញនាំចូលពីម៉ិកស៊ិកនិងកាណាដារហូតដល់ថ្ងៃទី ២ ខែមេសា យឺតជាង ១ ខែបើធៀបនឹងកាលកំណត់ដែលលោកបានប្រកាសនៅដើមខែកុម្ភៈ។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ឆ្លើយសំណួរអំពីពេលវេលានៃការដំឡើងពន្ធលើប្រទេសម៉ិកស៊ិក និងកាណាដា លោកប្រធានាធិបតី Donald Trump បានបញ្ជាក់ថា ទំនងជាថ្ងៃទី ២ ខែមេសា ហើយបានរំលឹកឡើងវិញថា បានផ្តល់ឱ្យប្រទេសជិតខាងទាំងពីររយៈពេលមួយខែដើម្បីស្វែងរកកិច្ចព្រមព្រៀងមួយសំដៅចៀសវាងការយកពន្ធ ២៥% ដែលលោកបានប្រកាសកាលពីដើមខែកុម្ភៈ។

ប្រធានាធិបតី​អាមេរិកបើក​ចំ​ហ​លទ្ធភាព​ពន្យារ​ពេល​ការដំឡើង​​ពន្ធ​លើ​ម៉ិកស៊ិក និង​កាណាដា - ảnh 1ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅឯសេតវិមាននៅថ្ងៃទី ២៦ ខែកុម្ភៈ។ រូបថត៖ francetvinfo.fr

សេចក្តីប្រកាសរបស់លោក Trump ត្រូវបាននាំចេញនៅពេលដែលមេដឹកនាំសន្តិសុខកំពូលរបស់ប្រទេសម៉ិកស៊ិកគ្រោងនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី ២៧ ខែកុម្ភៈ។ កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាអំពីវិធានការជៀសវាងការយកពន្ធ ដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី ៣ ខែមីនា ប្រសិនបើគ្មានការព្រមព្រៀងណាមួយត្រូវបានសម្រេច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ