ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងនៅវេទិកាសេដ្ឋកិច្ចពិភពលោក

(VOVWORLD) - កាលពីថ្ងៃទី ២៣ ខែមករា ប្រធានាធិបតីអាមេរិកលោក Donald Trump បានថ្លែង សុន្ទរកថាតាមអ៊ីនធឺណិតនៅឯវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លើកទី ៥៥ ដែល កំពុងប្រព្រឹត្តទៅនៅទីក្រុង Davos ប្រទេសស្វីស ក្នុងនោះលោកបានលើកឡើងពី បញ្ហាធំៗរបស់ពិភពលោក។

ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងនៅវេទិកាសេដ្ឋកិច្ចពិភពលោក - ảnh 1ប្រធានាធិបតីអាមេរិកលោក Donald Trump បានថ្លែង សុន្ទរកថាតាមអ៊ីនធឺណិតនៅឯវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លើកទី ៥៥។ (រូបថត៖ RT)
នៅក្នុងសុន្ទរកថាដំបូងនៅចំពោះមុខ WEF ចាប់តាំងពីវិលត្រឡប់មកកាន់តំណែងជាប្រធានា
ធិបតីសហរដ្ឋអាមេរិកវិញនៅថ្ងៃទី ២០ ខែមករា លោក Donald Trump បានធ្វើឡើងសេចក្ដីប្រកាសសំខាន់ៗជាច្រើនទាក់ទងនឹងជម្លោះនៅអ៊ុយក្រែន ទំនាក់ទំនងអាមេរិក និងចិន តម្លៃប្រេងលើពិភពលោក ឬទំនាក់ទំនងរវាង សហរដ្ឋ អាមេរិក និងសម្ព័ន្ធមិត្ត ដូចជាកាណាដា និងសហភាពអឺរ៉ុប។ ទាក់ទិននឹងជម្លោះនៅ អ៊ុយក្រែន ប្រធានាធិបតីអាមេរិកបានប្រកាសថា លោកចង់ជួបភ្លាមៗជាមួយប្រធានា ធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីពិភាក្សាអំពីការបញ្ឈប់ជម្លោះ។  
“រឿងសំខាន់មួយគឺថា ខ្ញុំពិតជាមានបំណងចង់ជួបជាមួយប្រធានាធិបតីពូទីន ក្នុងពេលឆាប់ៗនេះ និងបញ្ឈប់ជម្លោះនេះ។ ប្រការនេះមិនមែនដោយសារទិដ្ឋភាពសេដ្ឋកិច្ចឬអ្វីផ្សេងទៀតទេ ប៉ុន្តែដោយសារជីវិតមនុស្សរាប់លាននាក់ត្រូវបាត់បង់”។
ក្រៅពីនោះ ប្រធានាធិបតីអាមេរិកថ្មីក៏បានស្នើឱ្យចិនសហការជាមួយអាមេរិក ដើម្បីជួយបញ្ឈប់ជម្លោះនៅអ៊ុយក្រែនឱ្យបានឆាប់។ ទាក់ទងនឹងទំនាក់ទំនងរវាងអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួន លោក Donald Trump បានរិះគន់ឱនភាពពាណិជ្ជកម្ម ដ៏ធំរវាងអាមេរិកជាមួយ EU និងការដែលប្រទេស EU ជាច្រើននៅក្នុងអង្គការសន្ធិ សញ្ញាអាត្លង់ទិកខាងជើង (NATO) មិនទទួលយកបង្កើនការចំណាយលើវិស័យការពារ ជាតិ។ ទោះជាយ៉ាងណាក៏ដោយ លោក Donald Trump បាននិយាយថា សហរដ្ឋ អាមេរិកនឹងនៅតែធានាការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) គ្រប់គ្រាន់ទៅកាន់អឺរ៉ុប។ ទាក់ទងនឹងទំនាក់ទំនងអាមេរិក-កាណាដា លោក Donald Trump បានប្រកាសថា អាមេរិកមិនត្រូវការប្រេងកាណាដាទេ ហើយបានរំលឹកឡើងវិញនូវសេចក្តីថ្លែងការណ៍ ដ៏ចម្រូងចម្រាសពីមុនរបស់លោកថា កាណាដាគួរតែក្លាយជារដ្ឋមួយរបស់សហរដ្ឋ អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ