ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់ មិន អញ្ជើញចូលរួមពិធីបើកមហាសន្និបាត IPU-១៥០នៅប្រទេសអ៊ូសបេគីស្ថាន
(VOVWORLD) - មហាសន្និបាតលើកទី ១៥០ នៃសហភាពអន្តរសភា (IPU-១៥០) ក្រោមប្រធានបទ "សកម្មភាពរបស់សភាដើម្បីការអភិវឌ្ឍនិងយុត្តិធម៌សង្គម" បានបើកកាលពី យប់ថ្ងៃទី ៥ ខែមេសា នៅទីក្រុងតាសខេន (Tashkent) សាធារណៈរដ្ឋអ៊ូសបេគីស្ថាន។ ប្រធានរដ្ឋសភាវៀតណាមលោក ត្រឹនថាញ់ មិន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមចូលរួមក្នុងព្រឹត្តិការណ៍នេះ។
ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man អញ្ជើញចូលរួមពិធីបើក IPU-១៥០ (រូបថត៖ VOV) |
អញ្ជើញថ្លែងមតិក្នុងពិធីបើក ប្រធាន IPU Tulia Ackson បានអះអាងនូវសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃមហាសន្និបាត IPU លើកទី ១៥០ តួនាទីសំខាន់របស់ IPU និងសមាជិកសភាក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ តាមរយៈសប័យប្រជុំជាច្រើន ដើម្បីលើកកម្ពស់ប្រជាធិបតេយ្យ កិច្ចសហប្រតិបត្តិការអន្តរជាតិ កសាងពិភពលោកប្រកបដោយសន្តិភាព និងអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ប្រធាន IPU បានមានប្រសាសន៍ថា IPU និងសភាជាសមាជិកត្រូវនាំមុខក្នុងការបង្កើតក្របខ័ណ្ឌច្បាប់ដើរតួនាទីជាស្ពានសម្រាប់ដោះស្រាយការខ្វែងគំនិត ព្រមទាំងមានសកម្មភាពជាក់ស្តែងដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គមឈរ លើស សរស្តម្ភបីគឺសន្តិភាព យុត្តិធម៌ និងអនាគតដ៏ល្អប្រសើរសម្រាប់អ្នកទាំងអស់គ្នា។
មហាសន្និបាត IPU លើកទី ១៥០ នឹងបើកកិច្ចប្រជុំចាប់ពីថ្ងៃទី ៦-៩ ខែមេសា។ តាមរបៀបវារៈនៃកិច្ចប្រជុំ ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹនថាញ់ មិន នឹងថ្លែងសុន្ទរកថាសំខាន់នៅសម័យប្រជុំពិភាក្សាទូទៅនៃមហា សន្និបាត IPU លើកទី ១៥០៕