ផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ ទូទាំងប្រទេសសម្រេចបាន ៦,៩៣% ខ្ពស់ជាងរយៈពេលដូចគ្នាក្នុងរយៈពេល ៥ ឆ្នាំកន្លងមក

(VOVWORLD) - ផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងត្រីមាសទីមួយឆ្នាំ ២០២៥ ត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើង ៦,៩៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែល ឈានដល់ការកើនឡើងខ្ពស់បំផុត បើធៀបនឹងត្រីមាសទីមួយនៃដំណាក់កាល ២០២០-២០២៥។ 

លទ្ធផលកំណើននេះលើសពីគោលដៅដែលបានដាក់ចេញ សម្រាប់ត្រីមាសទី ១ ឆ្នាំ២០២៥ ក្នុងសេចក្តីសម្រេចចិត្តលេខ ០១ របស់រដ្ឋាភិបាល។ នេះគឺជា ព័ត៌មាននេះត្រូវបាននាំចេញនៅក្នុងសន្និសីទសារព័ត៌មានមួយដោយប្រកាសអំពីស្ថិតិសេដ្ឋកិច្ចសង្គមសម្រាប់ត្រីមាសទីមួយនៃឆ្នាំ ២០២៥ ត្រូវបានការិយាល័យស្ថិតិទូទៅ (នៃក្រសួងហិរញ្ញវត្ថុ) ប្រកាស នាព្រឹកថ្ងៃទី ៦ ខែមេសា នៅទីក្រុងហាណូយ។ ប្រធានអគ្គនាយកដ្ឋានស្ថិតិទូទៅ លោកស្រី Nguyen Thi Huong បានឲ្យដឹងថា ក្នុងបរិបទនៃការប្រែប្រួលដែលមិនអាចទាយទុកជាមុនបានក្នុងស្ថានភាពសេដ្ឋកិច្ច និងនយោបាយពិភពលោក នេះគឺជាអត្រាកំណើនវិជ្ជមានខ្លាំង។

យោងតាមនាយកដ្ឋានស្ថិតិទូទៅ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសម្រេចបានគោលដៅកំណើនក្នុងត្រីមាសទីមួយ; វិស័យឧស្សាហកម្ម និងសំណង់ ផលិតកម្មឧស្សាហកម្មបន្តរីកចម្រើន; ឧស្សាហកម្មកែច្នៃ និងផលិតគឺជាក្បាលម៉ាស៊ីនកំណើននៃសេដ្ឋកិច្ចទាំងមូល...។ ក្នុងវិស័យសេវាកម្ម តម្រូវការអ្នកប្រើប្រាស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី និងចំនួនភ្ញៀវអន្តរជាតិយ៉ាងច្រើនមកវៀតណាមបានរួមចំណែកធ្វើឱ្យវិស័យពាណិជ្ជ កម្ម និងសេវាកម្មកើនឡើងដល់កម្រិតខ្ពស់គួរសម។

ថ្លៃសាំងនិងថ្លៃអង្ករធ្លាក់ចុះ តាមថ្លៃពិភពលោក គឺជាហេតុផលចម្បងដែលធ្វើឲ្យសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ (CPI) ក្នុងខែមីនា ឆ្នាំ ២០២៥ ធ្លាក់ចុះ ០,០៣% បើធៀបនឹងខែមុន។ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៥ CPI បានកើនឡើង ៣,២២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន; អតិផរណាកើនឡើង ៣,០១%។

ប្រធាននាយកដ្ឋានស្ថិតិបានឲ្យដឹងថា ក្នុងត្រីមាសទី ១ ឆ្នាំ២០២៥ រដ្ឋាភិ បាល និងនាយករដ្ឋមន្ត្រីបានដឹកនាំយ៉ាងសកម្ម និងម៉ឺងម៉ាត់ ចំពោះក្រសួង ស្ថាប័ន និងមូលដ្ឋានអនុវត្តដំណោះស្រាយជាច្រើន ដើម្បីលុបបំបាត់ការលំបាក ជំរុញកំណើន រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគ្រប់គ្រងអតិផរណា។ ដូច្នេះថ្លៃទំនិញ និងសេវាកម្មនៅលើទីផ្សារជាទូទៅមិនប្រែប្រួលខុសប្រក្រតី អតិផរណាស្ថិតនៅក្រោមការគ្រប់គ្រង៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ