ផ្លូវល្បឿនលឿនប្រវែង ៣.៣០០ គីឡូម៉ែត្រអាចបង្ហើយរួចជាស្រេច ដែលលើសពី ១០% នៃគោលដៅបានដាក់ចេញ

(VOVWORLD) - នាថ្ងៃទី ២៩ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញស្តាប់របាយការណ៍ ស្តីពីការត្រួតពិនិត្យការអនុវត្តគម្រោងផ្លូវល្បឿនលឿន។

ផ្លូវល្បឿនលឿនប្រវែង ៣.៣០០ គីឡូម៉ែត្រអាចបង្ហើយរួចជាស្រេច ដែលលើសពី ១០% នៃគោលដៅបានដាក់ចេញ - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញស្តាប់របាយការណ៍ត្រួតពិនិត្យការអនុវត្តគម្រោងផ្លូវល្បឿនលឿន (រូបថត៖ Lai Hoa/VOV)

យោងតាមរបាយការណ៍វឌ្ឍនភាពក្នុងកិច្ចប្រជុំនេះ គ្រោងថា ត្រឹមថ្ងៃទី ៣០ ខែកញ្ញា ផ្លូវល្បឿនលឿនជាង ២.៥០០ គីឡូម៉ែត្រនឹងត្រូវបង្ហើយរួចជាស្រេច ហើយប្រសិនបើខ្សែផ្លូវល្បឿនលឿន និងគម្រោងក្នុងមូលដ្ឋានក៏ត្រូវបានបង្ហើយនៅឆ្នាំនេះផងដែរ រួមមានគម្រោង Dong Dang (Lang Son) - Tra Linh (Cao Bang) និងផ្លូវតភ្ជាប់ច្រកព្រំដែនពីរខេត្ត Lang Son៖ Huu Nghi - Chi Lang  គឺចំនួនផ្លូវល្បឿនលឿនសរុបពីខាងជើងទៅខាងត្បូងគឺ ៣.៣៤៥ គីឡូម៉ែត្រ។

ក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានកោតសរសើរក្រសួង សាខា និងមូលដ្ឋានចំពោះការសម្របសម្រួល និងលទ្ធផលវិជ្ជមានក្នុងរយៈពេលថ្មីៗនេះ។ លោកនាយករដ្ឋមន្ត្រីបានស្នើថា ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ខេត្ត ក្រុង និងអ្នកវិនិយោគត្រូវបន្តពិនិត្យការងារលើផ្លូវល្បឿន លឿន និងបង្កើនល្បឿនដំណើរការទៅមុខ។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា បើគ្រប់ភាគីពាក់ព័ន្ធចូលរួមយ៉ាងសកម្ម មិនមែនត្រឹមតែ ៣.០០០គីឡូម៉ែត្រទេ ផ្លូវចំនួន ៣.៣០០គ.ម ក៏អាចបញ្ចប់បាន គឺលើសពី ១០%នៃគោលដៅដែលបានដាក់ចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ