ពិធីបើកមហោស្រពវប្បធម៌ម្ហូបអាហារហាណូយឆ្នាំ ២០២៤

(VOVWORLD) - យប់ថ្ងៃទី ២៩ ខែវិច្ឆិកា នៅឧទ្យាន Thong Nhat ទីក្រុងហាណូយ ពិធីបើកមហោស្រពវប្បធម៌ម្ហូបអាហារហាណូយឆ្នាំ ២០២៤ បានប្រព្រឹត្តទៅដោយប្រធានបទ “ហាណូយតភ្ជាប់ទ្វីបទាំងប្រាំ” និងបានប្រកាសសេចក្តីសម្រេចចុះឈ្មោះមុខម្ហូប  “ហ្វឺរហាណូយផូ” ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។

ពិធីបើកមហោស្រពវប្បធម៌ម្ហូបអាហារហាណូយឆ្នាំ ២០២៤ - ảnh 1ប្រតិភូដដែលចូលរួមកម្មវិធី (រូបថត៖ គណៈរៀបចំ)

ថ្លែងមតិក្នុងពិធីបើក អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោកស្រី Vu Thu Ha បានសង្កត់ធ្ងន់ថា បន្ទាប់ពីជោគជ័យនៃការរៀបចំពិធីបុណ្យចំនួន ៣ លើកមក  ពិធីបុណ្យវប្បធម៌ធ្វើម្ហូបអាហារហាណូយឆ្នាំ ២០២៤ មានប្រធានបទ “ហាណូយតភ្ជាប់ទ្វីបទាំងប្រាំ” ដើម្បីគោរព អភិរក្ស និងផ្សព្វផ្សាយវប្បធម៌ម្ហូបអាហារប្រពៃណី គុណតម្លៃនៃរដ្ឋធានីហាណូយ កសាង និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវម៉ាកយីហោវប្បធម៌ម្ហូបអាហារ តាមរយៈការអភិវឌ្ឍវប្បធម៌ និងមុខម្ហូបសុទ្ធសាធ ប្រកបដោយគុណភាព។ មហោស្រពក៏ឧទ្ទេសនាម និងផ្សព្វផ្សាយរូបភាពទីក្រុងហាណូយជាគោលដៅទេសចរណ៍ វប្បធម៌ និងមុខម្ហូបពិសេស; គឺជាឱកាសសម្រាប់រដ្ឋធានីហាណូយ និងស្ថានទូតនៃប្រទេស មូលដ្ឋាន អង្គការ និងបុគ្គលនានាដើម្បីជួប ផ្លាស់ប្តូរ បង្ហាញ និងផ្សព្វផ្សាយផលិតផល។

ពិធីបើកមហោស្រពវប្បធម៌ម្ហូបអាហារហាណូយឆ្នាំ ២០២៤ - ảnh 2ប្រគល់សេចក្តីសម្រេចចុះបញ្ជី “ហ្វឺហាណូយ” ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ (រូបថត៖ គណៈរៀបចំ)

ឆ្នាំនេះ មហោស្រពនេះមានការចូលរួមពីស្ថានទូតនៃប្រទេសចំនួន ១៦ រួមាន៖ អាល់ហ្សេរី អាហ្សង់ទីន អាហ្សែបៃហ្សង់ ប្រេស៊ីល ឥណ្ឌា អ៊ីរ៉ង់ ជប៉ុន ម៉ុងហ្គោលី ឡាវ សហព័ន្ធរុស្ស៊ី ស្រីលង្កា ទួរគី កូរ៉េខាងត្បូង បារាំង អ៊ីតាលី វ៉េណេស៊ុយអេឡា; ខេត្តចំនួន៨៖ Ha Giang, Son La, Lang Son, Hung Yen, Bac Ninh, Khanh Hoa, Thanh Hoa, Quang Binh ដែលមានស្តង់ជាង ៨០។ ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនេះ ក៏មានសកម្មភាពណែនាំ និងផ្សព្វផ្សាយអំពីម្ហូបប្រពៃណី និងបេតិកភណ្ឌ ល្បែងប្រជាប្រិយ ការសម្តែងសិល្បៈបុរាណ និងទំនើប; កិច្ចពិភាក្សាលើការលើកកម្ពស់គុណភាពធនធានមនុស្ស ការអភិវឌ្ឍវប្បធម៌ធ្វើម្ហូប...។

 សកម្មភាពក្នុងមហោស្រពវប្បធម៌ធ្វើម្ហូបហាណូយឆ្នាំ ២០២៤ ប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ២៩  ខែវិច្ឆិកាដល់ថ្ងៃទី ១ ខែធ្នូ) នៅសួន Thong Nhat ទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ