ព្រះមហាក្សត្រនិងម្ចាស់ក្សត្រីប៊ែលហ្សិក យាងមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

(VOVWORLD) - នេះជាដំណើរបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង ក្រោយរយៈពេលជាង៥០ឆ្នាំនៃការ បង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងព្រះរាជាណាចក្របែលហ្សិក ជាពិសេស ក្នុងបរិបទដែលវៀតណាមកំពុងឈានចូលយុគសម័យថ្មី។

ព្រះមហាក្សត្រនិងម្ចាស់ក្សត្រីប៊ែលហ្សិក យាងមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម  - ảnh 1ព្រះមហាក្សត្រនិងម្ចាស់ក្សត្រីប៊ែលហ្សិក យាងមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។ (រូបថត៖ VNA)
នាព្រឹកព្រលឹមថ្ងៃទី៣១ ខែមីនា ព្រះមហាក្សត្រ Philippe និងម្ចាស់ក្សត្រី Mathilde នៃព្រះរាជាណាចក្របែលហ្ស៊ិក បានយាងមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី ៤ ខែមេសា តាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Luong Cuong និងលោកជំទាវ។
ទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai រួមមាន៖ អនុប្រធានខុទ្ទកាល័យប្រធានរដ្ឋវៀតណាមលោកស្រី Phan Thi Kim Oanh; អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Le Thi Thu Hang ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំព្រះរាជាណាចក្របែលហ្សិក លោក Nguyen Van Thao។ នេះជាដំណើរបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង ក្រោយរយៈពេលជាង៥០ឆ្នាំនៃការ បង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងព្រះរាជាណាចក្របែលហ្សិក ជាពិសេស ក្នុងបរិបទដែលវៀតណាមកំពុងឈានចូលយុគសម័យថ្មី។
នេះគឺជាព្រឹត្តិការណ៏ ប្រវត្តិសាស្ត្រដ៏សំខាន់ ដែលនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឈានចូលទៅក្នុងដំណាក់ កាលអភិវឌ្ឍន៍ថ្មី ដោយមានទំនុកចិត្តខាងនយោបាយកាន់តែខ្ពស់ និងកិច្ចសហ ប្រតិបត្តិការកាន់តែជាក់ស្ដែង និងមានប្រសិទ្ធភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ