ភាពតានតឹងនៅមជ្ឈិមបូព៌ា៖ អេហ្ស៊ីបនាំចេញសំណើថ្មីដើម្បីស្ដារបទឈប់បាញ់នៅតំបន់ហ្គាហ្សា

(VOVWORLD) - នាថ្ងៃទី ២៤ មីនា អេហ្ស៊ីបបាននាំចេញសំណើថ្មីសំដៅស្ដារកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សា។ 
ភាពតានតឹងនៅមជ្ឈិមបូព៌ា៖ អេហ្ស៊ីបនាំចេញសំណើថ្មីដើម្បីស្ដារបទឈប់បាញ់នៅតំបន់ហ្គាហ្សា - ảnh 1ទិដ្ឋភាពនៃការបំផ្លិចបំផ្លាញដែលបណ្តាលមកពីជម្លោះនៅ Jabalia, Gaza Strip  (រូបថត៖ TTXVN)

តាមនោះ អេហ្ស៊ីបបានស្នើឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងអ៊ីស្រា អែល ៥ នាក់ក្នុងមួយសប្តាហ៍ ហើយអ៊ីស្រាអែលអនុវត្តដំណាក់កាលទីពីរនៃបទឈប់បាញ់បន្ទាប់ពីសប្តាហ៍ទីមួយ។ សំណើរបស់អេហ្ស៊ីបក៏រួមបញ្ចូល នូវផែនទីបង្ហាញផ្លូវសម្រាប់ការដោះលែងចំណាប់ខ្មាំងទាំងអស់ជាថ្នូរនឹងការដកកងទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីហ្គាហ្សាជាមួយនឹងការធានារបស់សហរដ្ឋអាមេរិក។ មន្ត្រីក្រុមហាម៉ាស់មិនបានបញ្ជាក់ពីផែនការរបស់ អេហ្ស៊ីបទេ ប៉ុន្តែបាននិយាយថា "សំណើជាច្រើនកំពុងត្រូវបានពិភាក្សាជាមួយអ្នកសម្រុះសម្រួលដើម្បីបង្រួមគម្លាត ហើយបន្តការចរចារដើម្បី ឈានដល់ចំណុចរួមមួយ ដោយត្រួសត្រាយផ្លូវសម្រាប់ការចាប់ផ្តើមដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀង"។

នៅថ្ងៃដដែលនោះ នៅតំបន់ហ្គាហ្សាភាគខាងត្បូង ទាហានថ្មើរជើង និងរថពាសដែករបស់អ៊ីស្រាអែលបានបន្តឡោមព័ទ្ធទីក្រុង Tel Sultan ដែលមានទីតាំងនៅជិតទីក្រុង Rafah។ IDF បានប្រកាសកាលពីរសៀលម្សិលមិញថា កងកម្លាំងនេះបានកម្ចាត់ក្រុមសកម្មប្រយុទ្ធហាម៉ាសប្រហែល ៥០ នាក់ចេញពីសមរភូមិ។ អ៊ីស្រាអែលក៏បាននិយាយផងដែរថា ខ្លួនបានបន្តប្រតិបត្តិការយោធា ដើម្បីបង្ខំក្រុមហាម៉ាស ឱ្យដោះលែងចំណាប់ខ្មាំងដែលនៅសល់ ដែលពួកគេកំពុងឃុំខ្លួន នៅតំបន់ហ្គាហ្សា។ មន្ត្រីសុខាភិបាលហ្គាហ្សាប៉ាន់ប្រមាណថា ប្រជាជនប៉ាឡេស្ទីនជិត ៧០០ នាក់ត្រូវបានសម្លាប់ ចាប់តាំងពីអ៊ីស្រាអែលបានបន្តការវាយប្រហាររបស់ខ្លួន រួមទាំងស្ត្រី និងកុមារយ៉ាងតិច ៤០០នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ