English Vietnamese Chinese French German Indonesian Japanese Khmer Korean Laotian Russian Spanish Thai

23°C - 29°C

របបយោធាមីយ៉ាន់ម៉ាបានប្រកាសកាន់ទុក្ខថ្នាក់​ជាតិ​រយៈពេល​មួយសប្តាហ៍ ខណៈដែល​ក្រុម​ជួយសង្គ្រោះនិងជំនួយហូរ​ចូលទីក្រុង Mandalay

(VOVWORLD) - របបយោធាមីយ៉ាន់ម៉ា នាថ្ងៃទី ៣១ មីនា បានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី ៦ ខែមេសា ហើយបានបង្ហូតទង់ជាតិពាក់កណ្តាលដង ដើម្បីរំលឹកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះដោយគ្រោះរញ្ជួយដីដែលបានកើតឡើងនៅរសៀលថ្ងៃទី ២៨ ខែមីនា ដែលបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិ បណ្តាលឲ្យមនុស្សជាង ១៧០០ នាក់បានស្លាប់ រហូតមកដល់ពេលនេះ។

នៅថ្ងៃទីបី ចាប់តាំងពីគ្រោះរញ្ជួយដីបង្កការខូចខាតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រុមជួយសង្គ្រោះមកពីបណ្តាប្រទេសក្នុងតំបន់និងពិភពលោកកំពុងធ្វើដំណើរទៅកាន់ទីក្រុង Mandalay ដើម្បីជួយពង្រឹងកងកម្លាំងសម្រាប់ការរត់ប្រណាំងជាមួយពេលវេលា ដើម្បីស្វែងរកជនរងគ្រោះដែលមានសញ្ញានៃការរស់រានមានជីវិត។

របបយោធាមីយ៉ាន់ម៉ាបានប្រកាសកាន់ទុក្ខថ្នាក់​ជាតិ​រយៈពេល​មួយសប្តាហ៍ ខណៈដែល​ក្រុម​ជួយសង្គ្រោះនិងជំនួយហូរ​ចូលទីក្រុង Mandalay - ảnh 1ជំនួយឧបត្ថម្ភកំពុងត្រូវបានរៀបចំដើម្បីបញ្ជូនទៅមីយ៉ាន់ម៉ា ពីខេត្តយូណាន ប្រទេសចិន។ រូបថត៖ THX/TTXVN

នាថ្ងៃទី ៣១ មីនា កងទ័ពឥណ្ឌូណេស៊ីបានដាក់ពង្រាយកប៉ាល់មន្ទីរពេទ្យ ១ គ្រឿង យន្តហោះ Hercules ៣គ្រឿង និងឧទ្ធម្ភាគចក្រ ៤ គ្រឿង ដើម្បីគាំទ្រការឆ្លើយតបជាបន្ទាន់ក្នុងប្រទេសមីយ៉ាន់ម៉ា។

ប្រទេសថៃបានបញ្ជូនទាហានថៃចំនួន ៥៥ នាក់ រួមទាំងវេជ្ជបណ្ឌិតនិងក្រុមស្វែងរកនិងជួយសង្គ្រោះទៅកាន់ប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងការផ្គត់ផ្គង់ជំនួយដើម្បីជួយឧបត្ថម្ភជនរងគ្រោះដោយគ្រោះរញ្ជួយដី។ នេះជាក្រុមដំបូងនៃទាហាន១.០០០នាក់ដែលប្រទេសនេះបានដាក់ពង្រាយដើម្បីគាំទ្រប្រទេសជិតខាង។

នាថ្ងៃដដែល នាវាទ័ពជើងទឹកឥណ្ឌាពីរគ្រឿងដែលមានសមត្ថភាពផ្តល់ជំនួយមនុស្សធម៌និងសង្គ្រោះគ្រោះមហន្តរាយ (HADR) បានធ្វើដំណើរទៅកាន់ទីក្រុង Yangon ជាមួយនឹងការផ្គត់ផ្គង់ជំនួយចំនួន ៥២ តោន រួមទាំងទឹកផឹក ស្បៀងអាហារ និងថ្នាំពេទ្យ សម្លៀកបំពាក់និងសម្ភារៈសង្គ្រោះបន្ទាន់ផ្សេងទៀត។

ទន្ទឹមនឹងនេះ ជំនួយមនុស្សធម៌គ្រាអាសន្នដំបូងរបស់ប្រទេសចិនទៅកាន់ មីយ៉ាន់ម៉ា ត្រូវបានចាប់ផ្តើមដឹកជញ្ជូនពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំង។

នៅលើមូលដ្ឋានជាក់ស្តែង កងកម្លាំងជួយសង្គ្រោះកំពុងរត់ប្រណាំងជាមួយពេលវេលាដើម្បីស្វែងរកជនរងគ្រោះដែលមានសញ្ញានៃការរស់រានមានជីវិត ក្រោយរយៈពេលជាង ៧០ ម៉ោងបន្ទាប់ពីការរញ្ជួយដី។ យោងតាមក្រុមប្រឹក្សារដ្ឋបាលរបស់មីយ៉ាន់ម៉ា គិតត្រឹមថ្ងៃទី ៣០ ខែមីនា មនុស្ស ៣០០ នាក់នៅតែបាត់ខ្លួនក្នុងការរញ្ជួយដី ដែលបណ្តាល់ឲ្យមនុស្សប្រហែល ១.៧០០ នាក់ បានស្លាប់ និងមនុស្ស ៣.៤០០ នាក់រងរបួស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ