រុស្ស៊ី និងអាមេរិក នៅមិនទាន់រៀបចំផែនការលម្អិតសម្រាប់កិច្ចប្រជុំកំពូលនៅឡើយ

(VOVWORLD) - ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ២១ ខែកុម្ភៈ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រុស្ស៊ី និងអាមេរិកបានយល់យ៉ាងច្បាស់ពីតម្រូវការសម្រាប់កិច្ចប្រជុំកំពូលរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីអាមេរិកលោក Donald Trump ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់មានព័ត៌មានលម្អិតអំពីផែនការនេះទេ។

យោងតាមលោក Peskov ទស្សនៈនោះត្រូវបានតំណាងប្រទេសទាំងពីរបានឯកភាពក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត។ កិច្ចប្រជុំលើកដំបូងដើម្បីពិភាក្សាអំពីវិធីបញ្ឈប់ជម្លោះនៅអ៊ុយក្រែនមុនពេលការចរចាជាផ្លូវការចាប់ផ្តើម។ លោក Peskov បានសង្កត់ធ្ងន់ថា ប្រធានាធិបតីនៃប្រទេសទាំងពីរក៏បានបង្ហាញពីបំណងចង់ជួបគ្នា និងបានផ្តល់ការណែនាំ ដើម្បីរៀបចំសម្រាប់កិច្ចប្រជុំប្រកបដោយប្រសិទ្ធភាពបំផុត ក្នុងនោះ ភាគីទាំងពីរនឹងពិភាក្សាលម្អិតទាំងអស់។

រុស្ស៊ី និងអាមេរិក នៅមិនទាន់រៀបចំផែនការលម្អិតសម្រាប់កិច្ចប្រជុំកំពូលនៅឡើយ - ảnh 1 អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ។ រូបថត៖  TASS

អំពីវិបត្តិអ៊ុយក្រែន លោក Peskov បានបញ្ជាក់ជាថ្មីថា លោកប្រធានាធិបតី Putin បានត្រៀមខ្លួនចរចារកដំណោះស្រាយចំពោះជម្លោះបច្ចុប្បន្ន។ រុស្ស៊ីមានគោលដៅទាក់ទងនឹងសន្តិសុខជាតិ និងផលប្រយោជន៍ជាតិ ហើយត្រៀមខ្លួនដើម្បីសម្រេចបាននូវគោលដៅទាំងនេះតាមរយៈការចរចាដោយសន្តិវិធី។ លោកក៏បានបដិសេធព័ត៌មានរុស្ស៊ី និងអាមេរិកបានចរចាក្រៅផ្លូវការស្តីពីអ៊ុយក្រែនក្នុងប្រទេសស្វីសក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ