រុស្ស៊ី​​ប្រកាសគោល​បំណង​​ចង់​បាន​សន្តិភាពជាស្ថាពរ ហើយ​​មិន​ចង់មាន​បទ​ឈប់​បាញ់ជា​បណ្តោះអាសន្ន​​នៅ​អ៊ុយក្រែននោះទេ​

(VOVWORLD) - កាលពីថ្ងៃទី ១៣ ខែធ្នូ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសថា រុស្ស៊ីមិនចង់ធ្វើកិច្ចព្រមព្រៀងឈប់បាញ់ជាបណ្តោះអាសន្ននៅអ៊ុយក្រែននោះទេ។ លោក Peskov បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងឈប់បាញ់មិនមែនជាអ្វីដែលរុស្ស៊ីចង់បាននោះទេ ប៉ុន្តែរុស្ស៊ីមានបំណងចង់ “សន្តិភាពមកដល់នៅពេលដែលលក្ខខណ្ឌរបស់ប្រទេសខ្លួនត្រូវបានបំពេញ”។

ឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីគំនិតនៃការបញ្ជូនកងទ័ពអឺរ៉ុបទៅកាន់អ៊ុយក្រែនក្នុងករណីមានបទឈប់បាញ់ អ្នកនាំពាក្យវិមានក្រឹមឡាំងបានឲ្យដឹងថា ត្រូវការពិភាក្សាលើបញ្ហានេះក្នុងការចរចា។ លោក Peskov បានបញ្ជាក់ថា រុស្ស៊ីនៅតែត្រៀមខ្លួនជាស្រេចក្នុងការចរចា ដូចដែលលោកប្រធានាធិបតី Vladimir Putin បាននិយាយម្តងហើយម្តងទៀត។ រុស្ស៊ីចាត់ទុកការចរចាថាអាចធ្វើទៅបាន និងចាំបាច់ណាស់ ដើម្បីដោះស្រាយជម្លោះ។ អ្នកនាំពាក្យវិមានក្រឹមឡាំងបានបញ្ជាក់ថា “ប្រសិនបើអ៊ុយក្រែនជៀសវាងការចរចា រុស្ស៊ីនឹងបន្តប្រតិបត្តិការយោធាពិសេស” ។

រុស្ស៊ី​​ប្រកាសគោល​បំណង​​ចង់​បាន​សន្តិភាពជាស្ថាពរ ហើយ​​មិន​ចង់មាន​បទ​ឈប់​បាញ់ជា​បណ្តោះអាសន្ន​​នៅ​អ៊ុយក្រែននោះទេ​ - ảnh 1អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ។ រូបថត៖ TASS

ទាក់ទិននឹងស្ថានការណ៍នៅអ៊ុយក្រែន អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានបញ្ជាក់ថា នឹងបន្តផ្តល់ជំនួយដល់អ៊ុយក្រែនតាមរយៈជំនួយយោធា និងសេដ្ឋកិច្ច។ ថ្លែងក្នុងពិធីបើកវេទិកាធុរកិច្ចអាល្លឺម៉ង់-អ៊ុយក្រែនលើកទី៧ ដែលប្រព្រឹត្តទៅនៅទីក្រុងប៊ែរឡាំងកាលពីថ្ងៃទៅ ១៣ ធ្នូ នាយករដ្ឋមន្ត្រីអាល្លឺម៉ង់បានឲ្យដឹងថា អាល្លឺម៉ង់នឹងបន្តគាំទ្រប្រព័ន្ធការពារដែនអាកាស (រួមទាំងប្រព័ន្ធ Patriot ចំនួន ៣ ជាមួយប្រព័ន្ធ Iris-T SLM ចំនួន៥ ហើយប្រព័ន្ធទី៦កំពុងត្រូវបានដាក់ពង្រាយ និងបន្ថែមកាំភ្លើងស្វ័យប្រវត្តិ Gepard) និងជំនួយក្នុងវិស័យថាមពល សេដ្ឋកិច្ច ការវិនិយោគ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ