លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបអគ្គនាយកគម្រោងនៃសម្ព័ន្ធក្រុមហ៊ុន Trump Organization នៅវៀតណាម
(VOVWORLD) - ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃថា ចាប់តាំងពីវៀតណាម និងអាមេរិកក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីខែកញ្ញា ឆ្នាំ ២០២៣មក ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីបានបន្តអភិវឌ្ឍន៍ប្រកបដោយចីរភាព។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោក Charles James Boyd Bowman អគ្គនាយកគម្រោងនៃសម្ព័ន្ធក្រុមហ៊ុន Trump Organization នៅវៀតណាម។ (រូបថត៖ VGP) |
នាល្ងាចថ្ងៃទី១៨ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោក Charles James Boyd Bowman អគ្គនាយកគម្រោងនៃសម្ព័ន្ធក្រុមហ៊ុន Trump Organization នៅវៀតណាម។
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃថា ចាប់តាំងពីវៀតណាម និងអាមេរិកក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីខែកញ្ញា ឆ្នាំ ២០២៣មក ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីបានបន្តអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកនាយករដ្ឋមន្ត្រីរំពឹងថា វិនិយោគិនអាមេរិកនឹងបន្តបង្កើនការវិនិយោគថ្មី និងពង្រីកការវិនិយោគនៅវៀតណាម។ ដោយវាយតំលៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់សហគ្រាសក្នុងការវិនិយោគលើគម្រោងនានាក្នុងខេត្ត Hung Yen នោះ លោកនាយករដ្ឋមន្ត្រីបាននិយាយថា ស្ថាប័នវៀតណាមនឹងពិចារណាយ៉ាងទូលំទូលាយដើម្បីជំរុញគម្រោងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ស្របតាមបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធ ធានាផលប្រយោជន៍របស់ភាគីពាក់ព័ន្ធទាំងអស់។
រីឯខ្លួនវិញ អគ្គនាយកគម្រោងនៃសម្ព័ន្ធក្រុមហ៊ុន Trump Organization នៅប្រទេសវៀតណាមបានថ្លែងអំណរគុណចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់បណ្ដាក្រសួង ស្ថាប័ន និងខេត្ត Hung Yen ដោយនិយាយថា សម្ព័ន្ធក្រុមហ៊ុនកំពុងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចដើម្បីពន្លឿនគម្រោង តំបន់ចម្រុះទីក្រុង អេកូទេសចរណ៍ កីឡា និងទីលានវាយកូនហ្គោលជាន់ខ្ពស់ជាមួយនឹងការវិនិយោគសរុបដែលរំពឹងទុកប្រហែល ១,៥ ពាន់លានដុល្លារអាមេរិក៕