លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ការអភិវឌ្ឍឧស្សាហកម្ម semiconductor គឺជាតម្រូវការ ជាការទាមទារជៀសមិនរួច ជារបកគំហើញយុទ្ធសាស្ត្រ និងជាភារកិច្ចស្នូល

(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ ធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ១ នៃគណៈកម្មាធិការជាតិដឹកនាំការអភិវឌ្ឍឧស្សាហកម្ម Semiconductor។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ការអភិវឌ្ឍឧស្សាហកម្ម semiconductor គឺជាតម្រូវការ ជាការទាមទារជៀសមិនរួច ជារបកគំហើញយុទ្ធសាស្ត្រ និងជាភារកិច្ចស្នូល - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ អញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ១ នៃគណៈកម្មាធិការជាតិដឹកនាំការអភិវឌ្ឍឧស្សាហកម្ម Semiconductor។ (រូបថត៖ VOV)
នៅក្នុងកិច្ចប្រជុំ សមាជិកនៃគណៈកម្មាធិការដឹកនាំ និងគណៈប្រតិភូបានពិភាក្សាអំពីផែនការជាក់លាក់ ដើម្បីអនុវត្តន៍យុទ្ធសាស្ត្រ និងកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យ semiconductor; កិច្ចការនានាដែលបណ្ដាក្រសួង ផ្នែក មូលដ្ឋាន គ្រឹះស្ថានអប់រំ អង្គភាពអាជីវកម្ម និងស្ថាប័នពាក់ព័ន្ធ បានអនុវត្តន៍និងចាំបាច់ត្រូវអនុវត្តន៍; របៀបរៀបចំ ដាក់ពង្រាយ និងកសាងផែនការជាក់លាក់សម្រាប់រយៈពេលខាងមុខ ដើម្បីបន្តជំរុញការអភិវឌ្ឍឲ្យកាន់តែលឿន និងខ្លាំងក្លានៃប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម semiconductor នៅវៀតណាម។
អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានបញ្ជាឲ្យក្រសួង ស្ថាប័ន មូលដ្ឋាននានា រៀបចំផែនការយ៉ាងសកម្ម ដើម្បីអនុវត្តន៍ភារកិច្ចដែលរដ្ឋាភិបាលបានចេញផ្សាយ ដោយចាត់ទុកការអភិវឌ្ឍធនធានមនុស្ស ស្ថាប័ន និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ឧស្សាហកម្ម semiconductor គឺជាយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដែលត្រូវតែដាក់ពង្រាយ និងបណ្តាក់ទុនឱ្យសក្តិសមជារបកគំហើញយុទ្ធសាស្ត្រ។
“ការអភិវឌ្ឍឧស្សាហកម្ម semiconductor គឺជាតម្រូវការ ជាការទាមទារជៀសមិនរួច ជារបកគំហើញយុទ្ធសាស្ត្រ ហើយក៏ជាភារកិច្ចស្នូលរបស់វៀតណាមនាពេលខាងមុខ; វាជាកិច្ចការដែលចាំបាច់ធ្វើ ត្រូវតែធ្វើ ហើយតាំងចិត្តធ្វើឲ្យបាន។ វាទាមទារឱ្យមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល ការគាំទ្រ ការចូលរួមពីប្រជាជន អង្គភាពអាជីវកម្ម វិនិយោគិន ការជួយឧបត្ថម្ភពីមិត្តភក្តិអន្តរជាតិ។ ការប្ដេជ្ញាចិត្តត្រូវតែបង្ហាញដោយសកម្មភាពជាក់លាក់ មានលក្ខណៈវិទ្យាសាស្ត្រ និងប្ដូរផ្ដាច់។ មានតែពេលនោះទេ ដែលយើងអាចឈានទៅដល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលក្នុងនោះឧស្សាហកម្ម semiconductor គឺជាវិស័យអាទិភាពដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ